(អូស្លូ)៖ យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមអត្តពលិកនៃប្រទេសន័រវេស គ្រោងដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតដណ្តើមមេដាយ Tokyo Olympic Games 2020 នាទីក្រុងតូក្យូ ប្រទេសជប៉ុន បើសិនព្រឹត្តិការណ៍នេះនៅតែចាប់ផ្តើមប្រារព្ធឡើងនៅរដូវក្តៅខាងមុខនេះ ខណៈក្រុមប្រឹក្សារៀបចំកម្មវិធីបានកំណត់ពេលតែ ៤សប្តាហ៍ទៀត ក្នុងការសម្រេចពន្យារពេល ឬយ៉ាងណានោះ។

ការប្រកាលនេះ ក៏ស្របពេលដែលក្រុមអត្តពលិកកាណាដាបានប្រកាសដកខ្លួនចេញមុនគេទៅហើយ ក៏ដោយសារកត្តាវិបត្តិវីរុសឆ្លង COVID-19 ដែលជាបញ្ហាប្រឈមខ្លាំងនាពេលបច្ចុប្បន្ននេះនៅក្នុងសកលលោក គ្រាដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិប្រចាំន័រវេសបានចាត់ទុកនេះជាបញ្ហាប្រឈមខ្លាំង ចំពោះក្រុមអត្តពលិក។

លោក Berit Kjoll រដ្ឋមន្រ្តីកីឡាន័រវេសបានលើកឡើងថា ជុំវិញការពិភាក្សាជាមួយក្រុមប្រឹក្សាកីឡាថា ចំពោះក្រុមអត្តពលិកមិនអនុញ្ញាតចេញទៅប្រកួតអូឡាំពិកនៅជប៉ុននោះទេ បើសិនការប្រកួតនោះមិនត្រូវបានពន្យារពេល៕