(ចិន)៖ ស្របពេលដែលមនុស្សស្ទើរតែពេញផ្ទៃប្រទេសចិន ស្ថិតក្រោមការរស់នៅដាច់ដោយឡែកចម្លៀសគ្នា ក៏មានការលេចឡើងនូវឧបករណ៍មនុស្សយន្ត «Roby Pony» ដែលវាមានទទួលដឹកជញ្ចូនអាហារទៅកាន់ក្រុមគ្រួសារនៅតាមផ្ទះនីមួយៗ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី២៣ ខែមិនា។

ការផលិតនូវឧបករណ៍មនុស្សយន្ត «Roby Pony» នេះឡើង វាគឺជាកិច្ចការងារមួយផ្នែក សម្រាប់ការខិតខំប្រឹងប្រែង ដើម្បីទប់ទល់ទៅនឹងការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។ វាក៏មានតួនាទីអនាម័យចល័ត អាចបម្រើការផ្ដល់ជាទឹកលាងដៃកំចាត់មេរោគ នៅតាមតំបន់សាធារណៈជុំវិញទីក្រុងសៀងហៃផងដែរ។ ក្រុមហ៊ុនផលិតកម្ម​ក៏បានផ្ដល់ដំណឹងមកថ្មីៗនេះថា ពួកគេនឹងមានការរៀបចំផលិតឧបករណ៍ប្រភេទនេះចំនួន ៩០គ្រឿងបន្ថែមទៀត នារយៈពេល ៤៥ថ្ងៃខាងមុខនេះ៕