(ប៉ារីស)៖ កីឡាករសញ្ជាតិបារាំង Kylian Mbappe បានក្លាយជាខ្សែប្រយុទ្ធវ័យក្មេងដែលអាចរកបានគ្រាប់បាល់ច្រើនជាងគេក្នុងរដូវកាលឆ្នាំ២០១៩-២០២០ គិតត្រឹមបង្ហាញខ្លួនក្នុងលីគកំពូលបារាំង Ligue 1 ដែលរកបាន ១៨គ្រាប់ក្នុងចំណោម ៦៤គ្រាប់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ជាបណ្តោះអាសន្ន គ្រាដែលបច្ចុប្បន្នរូបគេមានវ័យតែ ២១ឆ្នាំក្នុងចំណោមកីឡាករវ័យក្មេងឆ្នើមៗ វ័យក្រោម ២៣ឆ្នាំចំនួន១០រូបនៃលីគកំពូលតំបន់អឺរ៉ុប។

កីឡាករវ័យក្មេងទាំង ១០នាក់ ក្នុងនោះខ្សែបម្រើប្រយុទ្ធ ២រូបរបស់ក្លិប Borussia Dortmund ដែលទើបតែមានវ័យ ១៩ឆ្នាំ មានខ្សែប្រយុទ្ធ Jadon Sancho កំពុងរកបាន ១៥គ្រាប់ និង Erling Haaland រកបាន ៩គ្រាប់ក្នុងចំណោមកីឡាករទាំង ១០នាក់មាន Joe Gomez, Gabriel Jesus, Marcus Rashford, Lautaro Martinez, Frenkie De Jong, Martin Odegaard ដែលសុទ្ធតែមានវ័យក្រោម ២៣ឆ្នាំនារដូវកាលនេះ។

ក្នុងនោះសមាជិកក្រុម Borussia Dortmund កីឡាករ Jadon Sancho ក៏រកបាន ១៥លើក និងកីឡាករខ្សែការពារ Trent Alexander Arnold រកបាន ១២គ្រាប់ និងរកបាន ២គ្រាប់ដែលស្ថិតជាកីឡាករខ្សែការពារវ័យក្មេងឆ្មើមដែលអាចបង្កើតឱកាសដល់មិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេ ខណៈលីគក៏មិនទាន់បញ្ចប់នោះទេ ហើយនេះគឺគិតត្រឹមការបង្ហាញខ្លួនក្នុងលីគកំពូលប៉ុណ្ណោះ៕