(តូក្យូ)៖ នៅពេលនេះសម្រាប់ព្រឹត្តិការណ៍កីឡា Tokyo Olympic Games 2020 ដែលគ្រោងធ្វើឡើងនាប្រទេសជប៉ុន ត្រូវបានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ចេញប្រើពេលតែ ៤សប្តាហ៍ក្នុងការពិភាក្សាលើបញ្ហាត្រូវផ្អាកការប្រកួត ឬយ៉ាងណា ខណៈបញ្ហាវិបត្តិវីរុសឆ្លង COVID-19 ជាបញ្ហាធំ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

សម្រាប់ព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដែលគ្រោងនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហាខាងមុខនេះ តែក៏ដោយសារមានការព្រមព្រៀងពីសំណាក់សមាជិក និងបណ្តាក្រុមកីឡាករជាច្រើនបានស្នើសុំឲ្យមានការពន្យារពេលប្រកួត ក៏ដោយសារការភ័យខ្លាចវីរុស COVID-19។

លោក Sir Hugh Robertson ដែលជាគណៈកម្មាករប្រត្តិបត្តិអូឡាំពិកអង់គ្លេស ក៏ចូលរួមស្វាគមន៍ និងគាំទ្រ ដើម្បីលើកប្រកួតនេះដែរ ខណៈការពន្យារពេលនេះ អាចជាផលប៉ះពាលដល់អត្តពលិកប្រមាណ ១,១០០០នាក់ ដែលមានក្តីស្រមៃប្រជែងក្នុងព្រឹត្តិការណ៍នេះ៕