(វ៉ាសរ)៖ កីឡាករ Robert Lewandowski និងភរិយា Anna បានឧបត្ថម្ភប្រាក់ប្រមាណ ១លានអឺរ៉ូទៅដល់មូលនិធី «We Kick Corona» ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង Covid-19 ដែលកំពុងតែរីករាលដាលខ្លាំងទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ។

កីឡាករអន្តរជាតិប៉ូឡូញ ដែលកំពុងប្រកបអាជីពក្នុងក្លិប Bayern Munich នៃប្រទេសអាល្លឹម៉ង់នោះ បានថ្លែងប្រាប់ BBC ថា «យើងទាំងអស់គ្នា បានស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ដូច្នេះយើងត្រូវតែរួបរួមគ្នាបំបាត់ជំងឺដ៏កាចសាហាវនេះផងដែរ»

ក្រៅពីកីឡាករខ្សែប្រយុទ្ធ Lewandowski ក៏នៅមិត្តរួមក្រុមដែលស្ថិតក្នុងក្លិបខា្លរខិនខាងលើបានធ្វើការបរិច្ចាគទឹកប្រាក់ ផ្ទាល់ដូចគ្នាដែររួមមាន Leon Goretzka និង Joshua Kimmich រួមជាមួយកីឡាករសញ្ជាតិអាល្លឺម៉ង់ Leroy Sane ដែលកំពុងលេងឲ្យក្លិបអង់គ្លេស Manchester City ក៏បានធ្វើការឧបត្ថម្ភដូចគ្នាដែរ៕