(ប៉េកាំង)៖ អតីតខ្សែបម្រើប្រយុទ្ធនៃក្លិប Manchester United និង Everton កីឡាករ Marouane Fellaini នៅពេលនេះត្រូវបានរកឃើញថា មានផ្ទុកវីរុស COVID-19 ក្រោយធ្វើតេសវិជ្ជមានដែលបច្ចុប្បន្នរូបគេបានស្ថិតនៅជាមួយសមាជិករបស់ក្រុម Shandong Luneng។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

បុរសវ័យ ៣២ឆ្នាំ Fellaini ត្រូវបានធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 ហើយពេលរូបគេបានកំពុងតែត្រូវដាក់ដាច់ដោយឡែក ក្នុងពេលសម្រាកព្យាបាលក្នុងមន្ទីពេទ្យនាទីក្រុង Jinan ហើយកីឡាករខាងលើបានផ្ទេរមកកាន់លីគកំពូលចិន ដែលស្ថិតជាមួយក្រុម Shandong Luneng ក្នុងឆ្នាំ២០១៩ ក្រោយចំណាយពេល ១១ឆ្នាំជាមួយក្រុមអង់គ្លេស Man Utd និង Everton នៃលីគនៅតំបន់អឺរ៉ុបមួយនេះ។

បច្ចុប្បន្ន Fellaini បានក្លាយជាកីឡាករអាជីពទី១ ក្នុងនាមកីឡាករអន្តរជាតិប៊ែលហ្ស៊ិក ដែលបានឆ្លងវីរុស COVID-19 ក្នុងលីគកំពូល Chinese-Super League ខណៈរូបគេបានបង្ហាញខ្លួនឲ្យក្រុម Shandong Luneng ចំនួន ៣៤ប្រកួតរកបាន ១៣គ្រាប់៕