(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកការពារការឆ្លងកូវីដ១៩ ម្ចាស់ហាង STDR គឺអ្នកស្រី ស៊ាន ម៉ានី រួមនឹងប្អូនស្រី បានរួមគ្នាធ្វើនូវសកម្មភាពជួយសង្គម គួរឲ្យកោតសរសើរ តាមរយៈការចែកម៉ាស និងទឹកលាងដៃកំចាត់មេរោគ ដោយឥតគិតថ្លៃ។ សកម្មភាពរបស់អ្នកស្រី ស៊ាន ម៉ានី ពេលនេះកំពុងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គម។

តាមរយៈវីដេអូក្នុងបណ្តាញសង្គមផ្ទាល់របស់អ្នកស្រី ស៊ាន ម៉ានី បានបង្ហាញនូវសកម្មភាពចែកម៉ាស និងទឹកលាងដៃកំចាត់មេរោគ ទៅដល់អ្នកដំណើរតាមមុខហាងលក់គ្រឿងក្រអូប និងកាបូប របស់អ្នកស្រីផ្ទាល់។ បន្ថែមពីនេះក៏ឃើញថា មានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទៅតាមស្តុបផងដែរ។

ជាការកត់សម្គាល់ អ្នកស្រី ស៊ាន ម៉ានី បានជ្រើសរើសយកផលិតផលទឹកលាងដៃក្លិន (KLEN) មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានការចែករំលែកជាដបតូចៗដើម្បីងាយស្រួលដាក់តាមខ្លួន។ ការជ្រើសរើសយកផលិតផល KLEN មកចែកជូនដោយឥតគិតថ្លៃពេលនេះ ព្រោះតែអ្នកស្រីយល់ថា នេះជាផលិតផលល្អ អាចកំចាត់មេរោគបានរហូតដល់ 99.99% ឯណោះ។ ជាពិសេស KLEN គឺជាផលិតផលរបស់ខ្មែរ ដែលមានរូបមន្តពីប្រទេសកូរ៉េ មានគុណភាពខ្ពស់ ល្អក្នុងការប្រើប្រាស់តែម្តង។

គួរជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកស្រីស៊ាន ម៉ានី បានចែកម៉ាស និងទឹកលាងដៃ KLEN ដោយឥតគិតថ្លៃនៅមុខហាងរបស់អ្នកស្រីផ្ទាល់ ដែលមានទីតាំងនៅផ្ទះលេខ​33 ផ្លូវ​សេវេី​ ខាងជេីងផ្សារសុវណ្ណា៕