(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 នឹងត្រូវបន្តលើកពេលបន្ថែមរហូតដល់ថ្ងៃទី៣០ ខែមេសា ដោយសារបញ្ហាការរីករាលដាល COVID-19 ខណៈការប្រកួតលីគកំពូលនេះ កំពុងតែមានក្រុម Liverpool ឈរលើកំពូលតារាង។

សម្រាប់ការប្រកួតទាំងអស់ក្នុងក្របខណ្ឌលីគបាល់ទាត់អង់គ្លេស Premier League, EFL, Women Super League និងការប្រកួតលីគ Women Championship ត្រូវបានពន្យារពេលបន្ថែមទៀត គ្រាដែលលីគ Scotland, Wales និង Northern Ireland ក៏ត្រូវបានលើកពេលបន្តផងដែរ ដោយការប្រកួតទាំងអស់ធ្លាប់បានសម្រេចចូលប្រកួតឡើងវិញនៅដើមខែមេសា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍មួយក៏បានសម្រេច និងស្វែងរកវិធីក្នុងការបន្តការប្រកួតលីគ Premier League, EFL ជាបន្តក្នុងការបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ និងពានរង្វាន់អឺរ៉ុប ដែលនឹងធ្វើឡើងដោយការទទួលខុសត្រូវ និងសុវត្ថិភាពជាចាំបាច់ទៀតនោះ៕