(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ FIFA នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ក្លិបអាជីព Club World Cup 2020 ត្រូវបានពន្យារពេលប្រកួតទៅតាមការពន្យារពេលនៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប European Championship និង Copa America ដែលនឹងលើកទៅចាប់ផ្តើមនៅឆ្នាំ២០២១ នោះ។

បញ្ហាចំពោះមុខដែលមានការរីករាលដាល COVID-19 ក្នុងនោះការប្រកួតដែលមានក្រុមដល់ទៅ ២៤ក្រុមក្នុងពានរង្វាន់ Club World Cup ដែលគ្រោងធ្វើឡើងនៅប្រទេសចិន ក៏ត្រូវបានលើកពេលទៅធ្វើនៅខែមីថុនា និងខែសីហា ឆ្នាំ២០២១ វិញ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ធំ ២ត្រូវបានពន្យារពេលនោះ ហើយអាចឈានដល់ឆ្នាំ២០២២ ឬក៏ឆ្នាំ២០២៣។

ការសម្រេចនេះ បានធ្វើឡើងក្រោយពេលលោក Gianni Infatino ដែលជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជួបប្រជុំជាមួយក្រុមសមាជិកប្រធានបាល់ទាត់ទាំង ៦ទ្វីបកាលពីថ្ងៃទី១៨ ខែមីនា ហើយកាលបរិច្ឆេទថ្មីនៃការប្រកួតកម្មវិធីមានជារៀងរាល់ឆ្នាំ Club World Cup ក៏នឹងត្រូវធ្វើឡើងនៅពេលក្រោយដែរ ខណៈ Liverpool ជាក្រុមលើកពាននេះចុងក្រោយគេ នៅឆ្នាំ២០១៩ នៅទឹកដីប្រទេសកាតា៕