(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពន្យារពេលប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ជាបណ្ដោះអាសន្នហើយ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Covid-19។

យោងតាមលិខិតជូនដំណឹងរបស់ CNCC នារសៀលថ្ងៃទី១៩ ខែមីនានេះបានបញ្ជាក់ថា ពានសម្ដេចតេជោ ថ្នាក់ខេត្ត ចាប់ពីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ និងលីគកំពូលកម្ពុជាចាប់ពីសប្ដាហ៍ទី៦ ទៅ ត្រូវផ្អាកការប្រកួតបណ្ដោះអាសន្ន។ ចំពោះកាលបរិច្ឆេទប្រកួតថ្មី CNCC នឹងធ្វើការជូនដំណឹងតាមក្រោយទៀត៕