(ចិន)៖ តំបន់ទេសចរណ៍នៅភូមិភាគអាគ្នេយ៍ និងនិរតី នៃខេត្តហ្វូជាន និងខេត្តស៊ីឈួន ប្រទេសចិន បានបើកដំណើរការសារជាថ្មីឡើងវិញម្ដងទៀតហើយ កាលពីថ្ងៃ១៤ មីនាកន្លងទៅនេះ ខណៈទទួលការពង្រឹងអនុវត្តនូវវិធានការពារយ៉ាងខ្ជាប់ខ្ជួន ដើម្បីផ្តល់នូវបរិស្ថានសុវត្ថិភាពជូនដល់ អ្នកដំណើរជុំវិញការរីករាលដាលនៃវីរុសកូវីដ-១៩នាបច្ចុប្បន្ននេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី​១៧ថ្មីៗនេះ។

ទីតាំងតំបន់ទេសចរណ៌នោះផ្ទាល់ ពេលនេះក៏ត្រូវបានធ្វើការបើកដំណើរការស្វាគមន៍ភ្ញៀវទេសចរជាបណ្តោះអាសន្នធម្មតា សម្រាប់ភ្ញៀវដែលមានវត្តមានមកពីខេត្តហ្វូជៀនតែប៉ុណ្ណោះ។ ពួកគេក៏ត្រូវទទួលបានការពិនិត្យតាមដានយ៉ាងម៉តចត់ ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនខ្លះមួយចំនួនដូចជា ប្រវត្តិនៃការធ្វើដំណើររយៈពេល ១៤ ថ្ងៃមុនព្រមទាំងការពិនិត្យសីតុណ្ហភាពរាងកាយជាមុនសិនផងដែរ។

កន្លែងតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងនេះត្រូវបានដំណើរការឡើងវិញពិតមែន ប៉ុន្តែការតម្រូវឲ្យភ្ញៀវទេសចរធ្វើការការពាក់ម៉ាស់ និងត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ ព្រមទាំងសីតុណ្ហភាពរាងកាយ នៅតែអនុវត្តជាបន្ត មុននឹងអាចចូលទៅកាន់តំបន់នោះបាន។ ចំនួនភ្ញៀវទេសចរណ៌ប្រមាណជា ៧៥៣៩នាក់ មានវត្តមានទៅតំបន់នោះ នេះគិតចាប់តាំងពីថ្ងៃដែលទទួលបើកដំណើរការសារជាថ្មីម្ដងទៀត។

ដោយឯក ឧទ្យាននៅទីក្រុង ឌីយ៉ាង ក៏ត្រូវបានបើកដំណើរការសារជាថ្មីម្ដងទៀតផងដែរនៅថ្ងៃទី ១៤ ខែមីនា ដែលតម្រូវឲ្យភ្ញៀវទេសចរណ៌ទាំងអស់អនុវត្តវិធានការការពារនេះដូចៗគ្នា មុននឹងអាចចូលទៅកាន់តំបន់នោះបាន៕