(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ Mason Mount របស់ក្លិបតោខៀវ Chelsea រកឃើញថា រូបគេបានគេចចេញពីការរក្សាការពារខ្លូនក្នុងរយៈពេល ១៤ថ្ងៃនៃការការពារវីរុសឆ្លង COVID-19 ដោយបានបង្ហាញខ្លូនរួមជាមួយកីឡាករ Declan Rice នៃក្លិប West Ham ក្នុងការលេងបាល់នៅភាគខាងជើងនៃទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ក្លិបបាល់ទាត់អង់គ្លេស Chelsea ក៏បានចេញសេចក្តីប្រកាសឲ្យក្រុមកីឡាករ និងបុគ្គលិកទាំងអស់ត្រូវតែសម្រាកក្នុងហេតុការពារខ្លួនពីវីរុស COVID-19 ក្នុងរយៈពេល ១៤ថ្ងៃនៅក្នុងផ្ទះ និងធ្វើការហ្វឹកហាត់ដោយខ្លួនឯង បន្ទាប់ពីខ្សែប្រយុទ្ធ Callum Hudson-Odoi ត្រូវបានធ្វើតេស្តវិជ្ជមានលើវីរុស COVID-19 ក្នុងពេលថ្មីៗនេះ។

តោខៀវ Chelsea នឹងកោះហៅកីឡាករទាំងអស់ចូលទីលានហ្វឹកហាត់នៅ Cobham នៅថ្ងៃទី២៣-២-២៣ ខែមីនា ឆ្នាំ២០២០ វិញ ក្នុងខណៈទីលានហ្វឹកហាត់ខាងលើនៅបើកទ្វារ និងមានបុគ្គលិកកំពុងធ្វើការដដែល តែមានការការពារខ្ពស់ ដើម្បីកុំឲ្យឆ្លង Covid-19៕