(ក្រុងឡុងដ៍)៖ Liverpool ឈរនៅចំណាត់ថ្នាក់លេខ១ លើលោក ក្នុងនាមជាក្លិបដែលមានកីឡាករថ្លៃជាងគេដោយ សរុបទាំងអស់មានដល់ទៅ ១.២៧ពាន់លានផោន នេះបើយោងតាមរបាយស្រាវជ្រាវនៃទីភ្នាក់ងារ CIES ដែលត្រូវបានដកស្រង់ដោយ BBC។

តាមរយៈ CIES ក៏បានបង្ហាញថា សមាជិកឈ្នះជើងឯក World Cup 2018 ជាមួយបារាំង Kylian Mbappe ជាកីឡាករខ្លាំងជាងគេនាពេលបច្ចុប្បន្ន ដែលមានតម្លៃដល់ទៅ ២២៧លានផោន ដែលកំពុងលេងឲ្យក្លឹប Paris Saint-Germain ថ្លៃជាមិត្តរួមក្រុម Neymar ដែលមានតែ ១៩៦លានផោនកាលផ្លាស់ពី FC Barcelona នាឆ្នាំ២០១៧ ទៅកាន់ PSG។

ក្រៅពី Liverpool ក្លិបដែលមានសេដ្ឋីអារ៉ាប់គ្រប់គ្រង Manchester City ឈរនៅចំណាត់ថ្នាក់លេខ២ ដែលមានតម្លៃ ១.២៤ពាន់លានផោន ក្លិបតោខៀវ Chelsea ឈរនៅលេខ៥ និង Manchester United និង Tottenham Hotspur ស្ថិតក្នុងតារាង Top 10៕