(ចិន)៖ ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងសៀងហៃ បានវិលត្រឡប់មកដំណើរការសារជាថ្មីម្ដងទៀត ជាមួយនឹងគម្រោងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបាញ់កំចាត់មេរោគ ចំពោះយាន្តជំនិះជារៀងរាល់ថ្ងៃ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី១៦នេះ។

ការបំពាក់ដោយបំពង់កាំរស្មីអ៊ុលត្រាវីយូឡេចំនួន ២១០ ពីក្រុមហ៊ុនយ៉ាងកាវ បានធ្វើការបម្លែងក្រុមហ៊ុនរបស់ខ្លួនពីបន្ទប់ធម្មតា ទៅជាមន្ទីរបាញ់សម្លាប់មេរោគវិញម្ដង ដោយប្រើប្រាស់កាំរស្មីយូវីចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ក្នុងការសម្អាត។

ការប្រើប្រាស់វិធីសាស្ត្រកំចាត់មេរោគតាមបែបកាំរស្មីអ៊ុលត្រាយូវីនេះ​ គឺទទួលបានប្រសិទ្ធិភាពយ៉ាងខ្លាំង ក៏ដូចជាចំណាយពេលតិចបើប្រៀបធៀបនឹងវិធីសាស្រ្តធម្មតា ដែលអាចចំណាយពេលរហូតដល់ ៤០នាទីឯណោះ គួបផ្សំនឹងការទាមទារតម្លៃថវិកា ក៏ដូចជាការប្រើប្រាស់កំលាំងចំណាយពលកម្មតិច។ មួយវិញទៀតវាអាចប្រត្តិបត្តិការងារសម្លាប់មេរោគវីរុស មានប្រសិទ្ធិភាព រហូតទៅដល់៩៩,៩ភាគរយ។ ចំណុចពីសេសវាជាវិធីសាស្រ្តកំចាត់មេរោគនៅលើយាន្តជំនិះបានល្អ ដោយពុំមានបន្សល់ស្លាកស្នាម រឺធ្វើឲ្យធ្វើអោយខូចខាតដល់រថយន្តក្រុងនោះឡើយ៕