(បរទេស)៖ តារាសម្តែង និងជាតារាម៉ូដែលស្រីរាងខ្ពស់ស្រឡះ មានដើមកំណើតពីប្រទេសអ៊ុយក្រែន ដែលត្រូវបានទស្សនិកជនស្គាល់ថា ជាតួស្រីក្នុងរឿង «James Bond 007» គឺ Olga Kurylenko ត្រូវបានធ្វើតេស្តឃើញវត្តមានចំពោះកូវីដ១៩។

តារាស្រីដែលល្បីល្បាញខ្លាំងនៅអំឡុងឆ្នាំ២០០៨ តាមរយៈសម្តែងក្នុងរឿង «James Bond: Quantum of Solace» និងភាពយន្ត «Oblivion» កាលពីឆ្នាំ២០១៣ បានបង្ហោះសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមពីបញ្ហាសុខភាពរបស់នាង បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ ឃើញថាមានកូវីដ១៩។

តារាស្រីវ័យ៤០ឆ្នាំរូបនេះ បានឲ្យដឹងថា នាងកំពុងនៅក្នុងផ្ទះ បន្ទប់ពីធ្វើតេស្តឃើញវិជ្ជមានចំពោះកូវីដ១៩។ នាងបានធ្លាក់ខ្លួនឈឺរយៈពេលជិត១សប្តាហ៍មកហើយ។ គ្រុនក្តៅនិងអស់កំលាំង គឺជារោគសញ្ញារបស់នាងដំបូង។ ទន្ទឹមគ្នានេះ នាងក៏ប្រាប់ទៅកាន់ទស្សនិកជនឲ្យថែរក្សាសុខភាព និងយកចិត្តឲ្យដាក់ចំពោះបញ្ហានេះ៕