(ភ្នំពេញ)៖ អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូប បានបង្ហាញខ្លួនចូលរួមក្នុងពិធីប្រគល់ពានឆ្នើមពីសហព័ន្ធវិនិយោគិនកម្ពុជា និង​សហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២០។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬបរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញអោយអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង ដើម្បីបង្កើនសន្ទុះក្នុងវិស័យអនឡាញ ឬ អាជីវកម្មបណ្ដាញដែលមានស្ដង់ដារ។

លោកបណ្ឌិតសមូហកបណ្ឌិត ឡី សុភាព ថ្លែងបញ្ជាក់ថា កម្ពុជានឹងការវាយតម្លៃប្រគល់ពានជូនដល់បុគ្គលឆ្នើម ដោយបុគ្គល៣រូប ដែលសហព័ន្ធរបស់លោកសម្រេចចិត្តប្រគល់ពានអោយកាលពីថ្ងៃទី១៤ មីនានោះ រួមមាន លោក លី ស៊ីនន្ទ ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកក្រុមហ៊ុន SNZ World លោក ហាន សីហា អគ្គនាយករងក្រុមហ៊ុន SNZ World និង លោក ឌួង រ៉ែម ប្រធានគ្រប់គ្រង និង ចាត់ចែង និងជានាយកប្រពន្ធ័បណ្ដុះបណ្ដាលក្រុមហ៊ុន SNZ World។ លោកថាហេតុផលនៃការវាយតម្លៃ គឺដោយសារតែបុគ្គលទាំង៣មានស្នាដៃច្រើនក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីធ្វើចរាចរផលិតផលសុខភាពនៅកម្ពុជា ដោយអ្នកទាំង៣ បានរួមចំណែកច្រើនក្នុងការជួយសង្គ្រោះប្រជាជនដើម្បីអោយមានសុខភាពល្អ។ លោកថាពានគឺចេញដោយសហព័ន្ធផ្ទាល់ ដើម្បីបញ្ជាក់ថាក្រុមហ៊ុន ឬបុគ្គលណាដែលធ្វើមុខជំនួញនៅស្រុកខ្មែរ ហើយមានការចុះបញ្ជីត្រឹមត្រូវ និង មានការត្រួតពិនិត្យគុណភាពស្ដង់ដារច្បាស់លាស់។ លោកថានេះគឺជាប្រព័ន្ធថ្មីមួយ ដែលកម្ពុជាបង្កើតស្ដង់ដារក្នុងក្របខ័ណ្ឌខ្លួនឯង តែក៏មានការទទួលស្គាល់ក្នុងលក្ខណ្ឌនៅខាងក្រៅប្រទេសផងដែរ។ ពិធីប្រគល់ជូននេះ ត្រូវបានធ្វើឡើងក្នុងពិធីជប់លៀងខួបមួយឆ្នាំរបស់ក្រុមហ៊ុន SNZ World ដែលផ្គត់ផ្គង់ផលិតផលជំនួយសុខភាព និង សម្រស់ នៅកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជា៣០០០នាក់។

លោក លី ស៊ីនន្ទ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានពានជាបុគ្គលឆ្នើមថ្នាក់ជាតិពីសហព័ន្ធវិនិយោគិនកម្ពុជា ខណៈដែលលោកប្រកាសថារយៈពេល១ឆ្នាំចាប់តាំងពីនាំផលិតផលព្យាបាលសន្លាក់ និង សរសៃឈាម ហើយបានរួមចំណែកជួយផ្នែកសុខភាព និងសម្រស់មួយភាគធំនៅកម្ពុជា។ លោកថាផលិតផលរបស់ខ្លួន មិនត្រឹមតែជោគជ័យក្នុងការវាយលុកទីផ្សារកម្ពុជា រហូតត្រូវបានសហព័ន្ធវិនិយោគិនកម្ពុជា ប្រគល់ពានជាបុគ្គលឆ្នើមជូនតែប៉ុណ្ណោះទេ សព្វថ្ងៃក៏ជោគជ័យណាស់ដែរនៅទីផ្សារក្រៅប្រទេសក្នុងប្រទេសជិត១០ដូចជា ថៃ ឡាវ និង កូរ៉េជាដើមផងដែរ។ ទើបក្នុងពិធីប្រគល់ពាននោះមានការចូលរួមពីតំណាងបរទេស បើទោះជាមានការភ័យបារម្ភពីការឆ្លងនៃជំងឺកូវីត១៩។ ក្នុងពិធីនោះក្រុមហ៊ុនក៏មានការបំពាក់ឈៀង និង ប្រគល់ពានជូនដល់បុគ្គលិកឆ្នើមជាច្រើនរូបប្រចាំក្រុមហ៊ុនផងដែរ។

បន្ថែមពីលើការអបអរ និងគាំទ្រ អ្នកនាង សំ ប៉ូលីដា បញ្ជាក់ថា ផលិតផល QNano X ស័ក្ដិសមនឹងទទួលបានពានឆ្នើមហើយ ដោយសារតែអ្នកនាង គឺជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ ដែលមានអាការៈ បេះដូងធ្វើទុក្ខ និង ដង្ហក់ តែក្រោយពេលបានប្រើ២ខ្លង ក៏មានអាការៈប្រសើរឡើង ខណៈដែលពីមុនអ្នកនាងចូលពេទ្យស្ទើររាល់ថ្ងៃ និង ប្រើផលិតផលណាក៏មិនត្រូវ។ អ្នកនាងថា ជម្ងឺសន្លាក់ និងប្រព័ន្ធឈាមដូងរបស់អ្នកនាង ខុសប្លែកគ្នាដូចមេឃ និងដី កាលពី២ខែមុន ដោយគ្រាន់តែលាបរឹតលើសរសៃជីពចរ មិនភ័យរឿងលេបប៉ះពាល់ដល់សុខភាព។ អ្នកនាងថាខ្លួនកាន់តែសប្បាយចិត្ត ដែលបានរួមចំណែកបំផុសផលិតផលមានគុណប្រយោជន៍មួយនេះ អោយបងប្អូនអ្នកមានជំងឺដូចអ្នកនាងបានដឹង និងបញ្ចៀសការចូលពេទ្យញឹកញាប់ ដែលចំណាយខ្ពស់។ អ្នកនាង កាន់តែសប្បាយចិត្ត នៅពេលឃើញថា ពាណិជ្ជករឆ្នើមរបស់ខ្មែរមានឱកាសទទួលបានពានពីគណកម្មវាយតម្លៃក្នុងស្រុករបស់ខ្លួន ដែលមានន័យថា នេះក៏ជាជំរុញធំមួយដល់អ្នកឆ្នើមនៅកម្ពុជា៕