(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង ១២ នោះមានដូចខាងក្រោមនេះ៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត ៤-០ យុវជនបាទី U18
- ព្រះខ័នរាជស្វាយរៀង ៣-០ អគ្គិសនីគម្ពុជា។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ រួមមាន៖
- សូលទីឡូអង្គរ ៤-២ នគរបាលជាតិ
- គិរីវង់សុខសែនជ័យ ១-១ ណាហ្គាវើល
- ភ្នំពេញក្រោន ១-០ អង្គរថាយហ្គឺរ
- វិសាខា ០-១ កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី៥ ជើងទី១ នេះ ក្រុមភ្នំពេញនៅតែបន្តឈរនៅលើកំពូលតារាងលេខ១ ដដែល និងមាន ១៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៨ពិន្ទុ ក្នុងលទ្ឌផល ១-០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា៕