(ម៉ាឌ្រីដ)៖ គិតមកទល់ពេលនេះ ក្លិបបាល់ទាត់ Valencia ត្រូវបានធ្វើតេស្តសុខភាពមានកីឡាករ និងបុគ្គលិកចំនួន រកឃើញមានផ្ទុកវិរុសកូរូណា ឬ Covid-19 បន្ទាប់ពីលីគកំពូលនៃប្រទេសអេស្ប៉ាញបានប្រកាសផ្អាកការប្រកួតជាបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

តែយ៉ាងណាតាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា ក្នុងចំណោមកីឡាករ និងបុគ្គលិកទាំង ៥នាក់នោះ នៅមានសុខភាពល្អជាធម្មតាទេ និងកំពុងអនុវត្តន៍តាមវេជ្ជបញ្ជាយ៉ាងខ្ជាប់ខ្ជួនថែមទៀត ក្រោយពេលធ្វើតេស្តឃើញវិជ្ជមាននៃ Covid-19។

កីឡាករខ្សែការពារ Ezequiel Garay និងការពារកណ្តាល Eliaquim Mangala ត្រូវបានធ្វើតេស្តវិជ្ជមានចុងក្រោយគេ កាលពីថ្ងៃអាទិត្យម្សិលមិញ និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេផងដែរនៅអេស្ប៉ាញ ដែលជាប្រទេសឆ្លងខ្លាំងក្លាជាងគេឈរនៅលំដាប់ទី២ បន្ទាប់ពីអុីតាលីក្នុងចំណោម ៥៤ប្រទេសនៅទ្វីបអឺរ៉ុប។

Valencia ក៏ជាក្លិបទី២ ដែលមានផ្ទុក Covic-19 បន្តាប់ពីក្លិបធំ Real Madrid មាន ១ករណីដែលជាសមាជិកបាល់បោះចេញពីក្លិបអ្នកមានមួយនេះ៕