(បរទេស)៖ មានការផ្ទុះឡើងនៃវីរុសជម្ងឺកូរ៉ូណានេះ បានបង្កើតឲ្យមានសភាពការណ៍ច្រួលច្របល់យ៉ាងខ្លាំង ដែលយើងអាចសង្កេតមើលនៅតាមទីតាំងផ្សារលក់ទំនិញ ដូចជាមានករណីលួចទំនិញ និងអតិថិជនមានការប្រវាយប្រតប់គ្នាក្នុងពេលជាវទំនិញជាដើម។ ពួកគេក៏បានបញ្ចេញពីមតិផ្ទាល់ខ្លួនឲ្យបានជ្រាបថា ក្នុងស្ថានការណ៍គ្រោះថ្នាក់បែបនេះ ពួកគេពុំអាចធ្វើអ្វីបានទាំងអស់ ក្រៅពីសម្រចចិត្តជ្រើសស្តុកស្បៀងអាហារ ដើម្បីទប់ស្កាត់ហានិភ័យសម្រាប់នាពេលខាងមុខ។

ស្របពេលប្រទេសអូស្រ្តាលីបានប្រកាសបង្ហាញពីកញ្ចប់ថវិកាសុខភាព ដែលមាមទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ កាលពីថ្ងៃពុធកន្លងទៅនេះ ដើម្បីជាកិច្ចស្នើបង្កើតឲ្យមានគ្លីនិកព្យាបាលជម្ងឺបន្ថែមទៀត និងក្នុងគោលបំណងផ្ដល់ជាមធ្យោបាយសម្រាប់ធ្វើការពិគ្រោះតាមដានអាការៈជម្ងឺផ្សេងៗ ជាមួយវេជ្ជបណ្ឌិតដោយឥតគិតថ្លៃ ដោយប្រើប្រាស់ការប្រាស្រ័យទាក់ទងគ្នាតាមរយៈវីដេអូខលអនឡាញ ដើម្បីជាវិធីទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលនៃជម្ងឺវីរុសកូណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កន្លងទៅថ្មីៗនេះ៕