(សេអ៊ូល)៖ តារាកូរ៉េស្រីដ៏មានប្រជាប្រិយភាពកញ្ញា Taeyeon ដែលត្រូវបានទស្សនិកជនស្គាល់ថាជាសមាជិកមួយរូបក្នុងក្រុម Grils’ Generation បានបង្ហាញទៅកាន់អ្នកគាំទ្រពីការចាកចេញរបស់ឪពុកនាងគ្មានថ្ងៃត្រឡប់។ ថ្ងៃដែលឪពុកនាងទទួលមរណភាព គឺចាំថ្ងៃខួបកំណើររបស់នាង ដែលមានអ្នកគាំទ្រជាច្រើនបង្ហោះសារជូនពរនាងជាបន្តបន្ទាប់។

ជាការកត់សម្គាល់ Taeyeon បានបង្ហោះសារ Instagram ជាលើកដំបូង តាំងពីឪពុករបស់នាងទទួលមរណភាព ភ្ជាប់ជាមួយរូបភាពរបស់នាងនិងឪពុកម្តាយ។ Taeyeon បានបង្ហោះជាសាធារណៈ នៅវេលាម៉ោង ៣៖០៩ នាទីម៉ោងនៅកូរ៉េ ដែលបង្ហាញអំពីថ្ងៃខួបកំណើតនាង និងការស្លាប់របស់ឪពុកនាង។ ជាមួយគ្នានេះ នាងក៏បានថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានជូនពរក៏ដូចជាលើកទឹកចិត្តនាង។

ជាមួយគ្នានេះ នាងក៏បានអគុណទៅកាន់អ្នកគាំទ្រដែលបានជូនពរនាងថ្ងៃកំណើត និងទទួលជ្រាបពីដំណឹងនៃការស្លាប់របស់ឪពុកនាងចំថ្ងៃថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃបកំណើតនាង។ នាងថា ថ្ងៃទី០៩ ខែមីនា ជាថ្ងៃដែលនាង និងក្រុមគ្រួសារមិនអាចបំភ្លេចបាននោះទេ។ ឪពុករបស់នាងបាននៅជាមួយគ្នា តាំងពីថ្ងៃដែលនាងចូលសិល្បៈដំបូង កាលពីនាងនៅក្មេងមកម្ល៉េះ...៕