(ក្រុងឡុងដ៍)៖ ក្បាលម៉ាស៊ីនធំៗក្នុងវិស័យកីឡាបាល់ទាត់នៃប្រទេសអង់គ្លេស បាននឹងកំពុងបើកកិច្ចប្រជុំបន្ទាន់១ បន្ទាប់ពិនិត្យទៅបានរកឃើញមានទាំងអ្នកចាត់ការទូទៅ និងកីឡាករមួយចំនួនមានផ្ទុកវីរុស Coronavius (Covid-19) នាពេលថ្មីៗនេះ។

លីគបាល់ទាត់អង់គ្លេស ជាលីគមួយក្នុងចំណោមលីគល្បីៗទាំង៥ នៅទ្វីបអឺរ៉ុបដែលប្រកួតឲ្យមានអ្នកទស្សនាចូលរួម ណៈលីគដទៃមានដូចជានៅបារាំង អេស្ប៉ាញ អ៊ីតាលី និងអាល្លឹម៉ង់ សុទ្ធតែប្រកួតបិទទ្វារ ដោយភ័យខ្លាំងពីជំងឺឆ្លងរាតត្បាតខ្លាំង Covid-19 ទាំងអស់។

ភ្លាមៗនោះដែរ លោក Chair Rick Parry ប្រធាន EFL និងប្រធាន FA និង Premier League របស់អង់គ្លេសដទៃទៀត ដើម្បីរកដំណោះស្រាយថាតើការប្រកួតចុងសប្តាហ៍នេះ ត្រូវបានផ្អាក ឬក៏យ៉ាងណា បន្ទាប់ពីអ្នកចាត់ការទូទៅ Mikel Arteta អ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ Arsenal និង Hudson-Odoi នៃក្លឹបតោខៀវ Chelsea តេស្តវិជ្ជមានសម្រាប់មេរោគ Covid-19។

បន្ថែមលើនេះ មន្រ្តីធំៗនៅអង់គ្លេស នឹងបន្តជួបប្រជុំពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បន្ថែមទៀត ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សប្តាហ៍នេះ ជុំវិញដំណើរប្រព្រឹត្តទៅកម្មវិធី Euro 2020 ទៅគម្រោង ឬក៏ត្រូវពន្យារពេលសិន៕