(ភ្នំពេញ)៖ ដើម្បីអបអរ និងរាំលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ ក្នុងពេលឆាប់នេះ បទចម្រៀងប្រពៃណីខ្មែរ និងញាក់កន្រ្តាក់អារម្មណ៍ ត្រូវបានបញ្ចេញឡើងជាបន្តបន្ទាប់ ពីសំណាក់តារាចម្រៀងក្នុងផលិតកម្មផ្សេងៗ ក្នុងនោះតារាសម្ដែង និងជាតារាចម្រៀង លោក សុខ ដែន ថ្មីៗនេះ ក៏បានបញ្ចេញនូវបទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «មេម៉ាយបានដៃ» ដែលជាបកស្រាយរួមគ្នា ជាមួយនឹងតារាចម្រៀងស្រីកញ្ញា ដានីត។

ពិតណាស់ បទ «មេម៉ាយបានដៃ» របស់តារាចម្រៀងលោក សុខ ដែន និងកញ្ញា ដានីត គេសម្គាល់ឃើញថា ទទួលបានការចាប់អារម្មណ៍​ខ្លាំង ពីសំណាក់មហាជន ព្រោះជាបទភ្លេងថ្មី ញាក់កន្រ្តាក់អារម្មណ៍ ដើម្បីឲ្យមហាជន រាំលេងកម្សាន្ត នាឱកាសថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្រៅពីបទចម្រៀង​នេះ លោក សុខ ដែន ក៏ធ្លាប់បានបញ្ចេញចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជន។

ជាមួយគ្នានេះ «មេម៉ាយបានដៃ» ដែលជាបទថ្មីរបស់តារាចម្រៀង លោក សុខ ដែន មិនត្រឹមតែមានបទភ្លេង ទាក់ទាញអារម្មណ៍ឮហើយគួរឲ្យចង់រាំនោះទេ ថែមទាំងមានអត្ថន័យរៀបរាប់ពី មេម៉ាយៗក្ដៅស្រួយ ទោះបីជាជាប់ឈ្មោះជាស្រីមេម៉ាយ មានកូនជាប់ខ្លួនមិនថ្វី ប៉ុន្តែបើនិយាយរឿងលុយកាក់មាសប្រាក់ គឺមិនខ្វះចាយនោះទេ ចេះថ្នាក់ថ្នមមិនឲ្យព្រួយ​។

ចង់ដឹងថា បទ«មេម៉ាយបានដៃ» របស់លោក សុខ ដែន និងកញ្ញា ដានីត ពីរោះ និងមានអត្ថន័យយ៉ាងណា សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់កម្សាន្ត និងទស្សនានូវបទចម្រៀងទាំងអស់គ្នា៖