(ភ្នំពេញ)៖ ទាក់ទងទៅនឹងការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន SRU នៅខេត្តសៀមរាប វេលាម៉ោង ៣៖០០នាទីរសៀល ត្រូវបានផ្លាស់មកកាន់កីឡដ្ឋាន RSN នៅទីក្រុងភ្នំពេញវិញរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន ប៉ះអង្គរថាយហ្គឺរ ដោយសារបារម្ភពីជំងឺឆ្លង Covid-19។

ការប្រកួតក្នុងលីគ នៃសប្តាហ៍ទី៥ ជើងទី១ ឆ្នាំ២០២០ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៦៖០០នាទីល្ងាចនាថ្ងៃទី២៦ ខែកក្កដា នឹងធ្វើការផ្លាស់ប្តូរពីកីឡដ្ឋាន RSN ទៅកាន់កីឡដ្ឋាន SRU ដោយចាប់ផ្តើមនៅវេលាម៉ោង ៣រសៀល។

ក្រោន និងអង្គរថាយហ្គឺរ បានសម្រេចរួមគ្នាដោយនឹងធ្វើការផ្លាស់ប្តូរទឹកដីសម្រាប់ការប្រកួតនាថ្ងៃទី១៥ ខែមីនា ពីកីឡដ្ឋាន SRU មកកាន់កីឡដ្ឋាន RSN ក្នុងសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ ដើម្បីជាការរួមគ្នាប្រយុទ្ធប្រឆាំង ក៏ដូចជាការបង្ការបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងពេលដែលវីរុសកូរុណាថ្មី ឬ Covid-19 កំពុងកើតមានលើបុរសជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាបនោះ។

ក្រោន កាលសប្តាហ៍ទី៤ បានលេងស្មើជាមួយក្រុម ជើងឯកចាស់នៅក្នុងទឹកដីរបស់ខ្លួនព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ០-០ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមីនាកន្លងទៅ។ ក្រុមមួយនេះបានឆ្លងកាត់៤ប្រកួត ឈ្នះ៣ដង និងស្មើ១ដង មិនដែលចាញ់ និងបានឈរនៅចំណាត់ថ្នាក់លេខ១ និងមាន១០ពិន្ទុ។ អង្គរថាយហ្គឺរវិញ ៤សប្តាហ៍មកនេះ លេងស្មើជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១-១ ដោយធ្លាប់ឈ្នះ ២ដង និងស្មើ ២ដង កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ មាន៨ពិន្ទុ៕