(ភ្នំពេញ)៖ បើនិយាយពីតួឯងស្រីក្នុងខ្សែភាពយន្តភាគខ្មែរ រឿង «នាងសំណាង» របស់ Sastra Film គឺមានទស្សនិកជនច្រើនណាស់ ដែលស្គាល់ ព្រោះនាងជាតួអង្គម្នាក់ ដែលមានបុរសជាច្រើនយកធ្វើប្រពន្ធ បើសរុបទៅមិនក្រោម១០នាក់ឡើយ។ ជាក់ស្តែង តួឯកស្រីសម្តែងក្នុងរឿងនេះ គឺតារាស្រី សុី ដាលិន និងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះថា តើចរិតលក្ខណៈរបស់នាងក្រៅសាច់រឿងយ៉ាងណាទៅ?

ជាការកត់សម្គាល់ តារាសម្តែងស្រីទឹកមុខសិចស៊ី មានមន្តស្នេហ៍ សុី ដាលីន កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការបញ្ចេញស្នាដៃសម្តែងភាពយន្តរឿង «នាងសំណាង» ដែលមានតួអង្គនារីមានប្តីច្រើន។ តាមរយៈទេពកោសក្យសម្តែងក្នុងរឿងមួយនេះ ដាលីន មានទស្សនិកជនជាច្រើនស្គាល់ ថាចង់ដឹងថា តើជីវិតខាងក្រៅរបស់នាងយ៉ាងណាទៅ ជាមនុស្សមានបុរសស្រឡាញ់ច្រើនដូចក្នុងភាពយន្តដែរឬយ៉ាងណា?

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបរិបទជីវិត ព្រមទាំងការងារសិល្បៈវិវត្តន៍ដល់កម្រិតណាហើយនោះ ដាលីន នឹងមក បង្ហាញទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីផេក Fresh News TV នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)