(ចិន)៖ ខេត្តចាងស៊ូ ស្ថិតនៅភូមិភាគខាងកើតប្រទេសចិន បានធ្វើការដាក់បង្ហាញឧបករណ៍ម៉ាស៊ីន សម្រាប់លក់ម៉ាសមុខជាលើកដំបូង ខណៈកំណើនតម្រូវការកាន់តែកើនឡើងជារៀងរាល់ថ្ងៃ ស្របទៅនឹងការទប់ស្កាត់វីរុសជម្ងឺកូវីត-១៩ នេះ ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ថ្មីៗនេះ។

ម៉ាសមុខប្រភេទ N-95 សរុបចំនួន ៨០០សន្លឹក ត្រូវបានទទួលការជាវពីអតិថិជនជារៀងរាល់ថ្ងៃ ដោយក្នុងនោះពួកគេអាចធ្វើការរកជាវបានក្នុងតម្លៃ ១២យ័នស្មើនឹង 1.7ដុល្លាrសហរដ្ឋអាមេរិក ប៉ុន្តែអតិចិជនម្នាក់គេតម្រូវឲ្យជាវបានតែ ២ដុំប៉ុណ្ណោះ ក្នុងអំឡុងពេល ២៤ម៉ោងម្ដង ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន៕