(បរទេស)៖ កូនសត្វភេមួយក្រុមត្រូវបានគេប្រទះរកឃើញជាប់នៅក្នុងតំបន់មួយ នៃឆ្នេរសមុទ្រឡៅដុង ក្នុងខេត្តឡៅនីង ភូមិភាគឥសាន្តប្រទេសចិន។ នេះបើ​យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កន្លងទៅថ្មីៗនេះ។

ក្រុមជួយសង្គ្រោះក្នុងតំបន់ក៏បានមកដល់មួយរំពេច ដោយធ្វើការជួយដោះលែងពួកគេទៅក្នុងព្រៃវិញ។ យោងតាម​ការវិនិច្ឆ័យទំហំលក្ខណៈរបស់ពួកវា ត្រូវបានគេសន្មត់ថា ជាទារកទើបនឹងកើត ដែលកំពុងស្ថិតក្នុងដំណាក់កាលបំបៅដោះកូននៅឡើយ។ នាបច្ចុប្បន្ននេះ ចំនួនកូនសត្វភេប្រមាណជា ២០០០ក្បាល កំពុងរស់នៅក្នុងតំបន់ឆ្នេរឡៅដុង​។

ដោយឡែកកាលពី ២០ឆ្នាំមុន វត្តមានពួកគេមានត្រឹមតែពីរបីភាគរយប៉ុណ្ណោះ។ ជុំវិញឥទ្ធិពលឲ្យមានការផ្លាស់ប្តូរនេះ វាទទួលបានលទ្ធផល ដោយសារការខិតខំប្រឹងប្រែងក្នុងការចាត់វិធានអភិរក្សសត្វព្រៃ ដែលបានធ្វើឱ្យប្រសើរឡើងក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ៕