(តូរីន)៖ យោងតាមចេញប្រកាលរបស់សហព័ន្ធបាល់ទាត់អុីតាលី (FIGC) បានឲ្យដឹងថា ការប្រកួតលីគកំពូលនៃប្រទទេសនេះ Serie A នឹងមិនត្រូវបាន​បញ្ចប់នោះទេ ពោលគឺបន្តការប្រកួតដល់ចប់ចុងចប់ដើមតែម្តង បើទោះបីជាវីរុស COVID-19 កំពុងរីរាលដាលខ្លាំងនៅប្រទេសអឺរ៉ុបមួយនេះក៏ដោយ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្រោយពេលធ្វើការពិភាក្សាជាមួយបណ្តាក្លិប និងស្ថាប័នពាក់ព័ន្ធកាលពីថ្ងៃអង្គារទី១០ ខែមីនា។ នេះបើតាមចេញផ្សាយដោយ BBC នាថ្ងៃទី១១ខែមីនា ឆ្នាំ២០២០។

ក្នុងនោះប្រធានសហព័ន្ធបាល់ទាត់អុីតាលី លោក Gabriele Gravina ក៏បានប្រកាសពីការពន្យារពេលប្រកួតមួយចំនួនរហូតដល់ថ្ងៃទី០៣ ខែមេសា ក្រោយពេលនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានដាក់ចេញប្រកាសនេះនៅថ្ងៃចន្ទ ទី៩ ខែមីនាអំពី «រាល់កីឡាទាំងអស់ត្រូវផ្អាកការប្រកួតជាបណ្តោះអាសន្នសិន រង់ចាំដល់ដើមខែក្រោយ»

ទន្ទឹមគ្នានោះ ប្រធានសហព័ន្ធខាងលើក៏បានប្រកាសពីការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ Serie A និង Serie B នៅតែបន្តធ្វើដដែល ដោយគ្រាន់តែ​ការប្រកួតខ្លះតំរូវឲ្យប្រកួតបិទទ្វារ ដើម្បីបញ្ចៀស Covid-19 តែប៉ុណ្ណោះ៕