(បរទេស)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា ការប្រគុំតន្រ្តី និងសិល្បៈដ៏ធំ ឬហៅថាកម្មវិធី «Coachella» គ្រោងធ្វើឡើងនៅចុងសប្តាហ៍ចាប់ពីថ្ងៃទី១០ ដល់ ១៩ ខែមេសា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក អាចនឹងត្រូវពន្យាពេល ដោយសារតែការកើនឡើងនៃការឆ្លង COVID-19. ទន្ទឹមគ្នានេះ ការបង្ហាញខ្លួនជាក្រុម ដែលមានសមាជិក៤នាក់ របស់ BIGBANK ក៏អាចនឹងពន្យាពេលផងដែរ។

តាមគម្រោងកម្មវិធី «Coachella» នឹងធ្វើឡើងនៅ Indio ក្នុងរដ្ឋកាលីហ្វ័រញ៉ា មានទីតាំងក្នុងតំបន់មាត់ទន្លេរ ដែលមានការឆ្លង COVID-19 បីករណីត្រូវបានបញ្ជាក់នៅថ្ងៃច័ន្ទ។ កម្មវិធីនេះ ត្រូវបានគេដឹងថា ទាក់ទាញអ្នកចូលទស្សនារហូតដល់ទៅ ២៥០,០០០នាក់ មកពីទូទាំងពិភពលោកក្នុងរយៈពេល២សប្តាហ៍ ដោយរួមបញ្ចូលទាំងអ្នកទស្សនា និងសិល្បករ។

ស្របពេលព័ត៌មាន នៃកម្មវិធី «Coachella» អាចនឹងត្រូវពន្យាពេលទៅខែតុលា ឬក៏ត្រូវបានលុយចោល អ្នកគាំទ្រកំពុងតែមានមន្ទិលថា តើការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម BIGBANG អាចនឹងត្រូវបានពន្យាពេលដែរឬយ៉ាងណា? ពាក់ព័ន្ធនឹងព័ត៌មាននេះផលិតកម្ម GY មិនទាន់ចេញសេចក្តីជូនដំណឹងជាផ្លូវការណាមួយឡើយ។

គួរជម្រាបថា អ្នករៀបចំកម្មវិធីប្រគុំតន្ត្រី និងម្ចាស់ឧបត្ថម កំពុងតែពិភាក្សាពីការពន្យាពេល ការប្រារព្ធកម្មវិធី «Coachella» ដែលអាចនឹងលើកទៅខែតុលាវិញ។ រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការឡើយ តែយ៉ាងណាប្រភពជាច្រើនបានលើកឡើងថា ការសម្រេចផ្លូវការ នឹងត្រូវបង្ហាញក្នុងរយៈពេល ៤៨ម៉ោងខាងមុខ៕