(ភ្នំពេញ)៖ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ គេសង្កេតឃើញតារាចម្រៀងគ្រប់ផលិតកម្ម បានបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើនបទ មានទាំងចង្វាក់ប្រពៃណីខ្មែរ និងញាក់កន្រ្តាក់អារម្មណ៍ ដើម្បីអបអរ និងរាំលេងកម្សាន្តនាឱកាសនោះ។​ ជាក់ស្ដែង តារាចម្រៀងស្រីពន្លកថ្មី មានរូបសម្រស់ស្រស់ស្អាត ក្នុងផលិតកម្ម​ Zone កញ្ញា វីហ្សា ក៏បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន មានចំណង​ជើងថា «វៃឡើង» ដែលជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ចែកជូនទស្សនិកជន រាំលេងឲ្យហុយដីនាឱកាសបុណ្យចូលឆ្នាំខ្មែរ។

បទថ្មីដែលតារាចម្រៀងស្រីរូបស្រស់ កញ្ញា វីហ្សា ទើបនឹងបញ្ចេញ មានចំណងជើងថា «វៃឡើង» កំពុងទទួលបានការចាប់អារម្មណ៍ច្រើនគួរសម ពីសំណាក់ទស្សនិកជន ព្រោះមានបទភ្លេងញាក់កន្រ្តាក់អារម្មណ៍ ទាក់ទាញអារម្មណ៍យុវវ័យ ឲ្យរាំហុយដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះតែម្ដង។ អ្វីដែលសំខាន់បទនេះ គឺជាបទ Original Song ដែលជាស្នាដៃនិពន្ធឡើងដោយកូនខ្មែរ និងមិនចម្លងពីបរទេស។

ដោយឡែក ទស្សនិកជនហាក់ចាប់អារម្មណ៍ខ្លាំង ទៅលើកញ្ញា វីហ្សា មិនត្រឹមតែបកស្រាយបទចម្រៀងបានពីរោះនោះទេ បើនិយាយពីសម្រស់វិញ គឺនាងពិតជាស្រស់ស្អាត គួរឲ្យក្នាញ់ថែមទៀតផង។

ចង់ដឹងថា «វៃឡើង» របស់តារាចម្រៀង កញ្ញា វីហ្សា ពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា៖