(សេអ៊ូល)៖ បើយោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា ឪពុករបស់តារាចម្រៀងស្រីមេក្រុម Girl’s Generation បានទទួលមរណភាពនៅថ្ងៃទី០៩ ខែមីនានេះ ដោយសារតែជំងឺគាំងបេះដូង។

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន E Daily បានចុះផ្សាយថា ឪពុករបស់តារាចម្រៀង Taeyeon បានទទួលមរណភាពនៅថ្ងៃទី០៩ ខែមីនា ដោយសារតែគាំងបេះដូងធ្ងន់ធ្ងរ។ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ Taeyeon និងក្រុមគ្រួសារដែលមានដូចជា ម្តាយ និងបងប្អូនប្រុសស្រីរបស់នាង បានប្រញាប់ទៅរៀបចំពិធីបុណ្យសព្វ។

ជាក់ស្តែង ផលិតកម្ម SM បានបញ្ជាក់ពីព័ត៌មាននេះប្រាប់ E Daily បន្ថែមថា «Taeyeon បច្ចុប្បន្នកំពុងរៀបចំពិធីបុណ្យសព្វឲ្យឪពុករបស់នាង ដែលធ្វើឡើងលក្ខណៈឯកជន»