(បារ៉ែន)៖ ការប្រកួតប្រជែងប្រណាំងរថយន្ត Formula 1 ក្នុងព្រឹត្តិការណ៍ Bahrain Grand Prix ឆ្នាំ២០២០ ត្រូវបានប្រកាស​ដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនានោះ ដោយហេតុផលទប់ស្កាត់ និងការពារនៃការរីករាលដាលជំងឺឆ្លង COVID-19 ដែលនឹងធ្វើឡើងនាថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២០។

បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ជុំវិញការប្រណាំងរថយន្ត Formula 1 នៃព្រឹត្តិការណ៍ Bahrain Gran Prix នឹងធ្វើការប្រកួតដោយមិនមានអ្នកទស្សនានោះទេ ហើយនេះក៏មិនមែនជាអ្វីដែលត្រូវធ្វើនោះដែរ ខណៈការប្រកួតនៃកម្មវិធី Chinese Gran Prix ក៏ប្រកាសថា ពន្យារពេលប្រកួតហើយនោះ គ្រាដែលអ្នករៀបចំកម្មវិធីបានលើកឡើងថា សម្រាប់សុខភាពរបស់អ្នកគាំទ្រនឹងកីឡាករ ត្រូវបានទទួលខុសត្រូវខ្ពស់។

ព្រឹត្តិការណ៍ Bahrain Grand Prix ខាងលើក៏នឹងត្រូវធ្វើឡើងក្រោយការបញ្ចប់ការប្រណាំង Australian grand prix 2020 ខណៈក្រុម Ferrari ក៏កំពុងជាប់គាំងដោយសារធ្វើដំណើរចេញពីប្រទេសអ៊ីតាលីទៅកាន់ទឹកដីអូស្ត្រាលី គ្រាដែលអ្នករៀបចំការប្រកួត Bahrain Grand Prix ក៏រឹតបន្តឹងនៅចំនួនកីឡាករ និងបុគ្គលិក ទាំងតាមរយៈជើងហោះហើយទៅប្រទេសអារ៉ាប់រួមដែរ៕