(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង ១២នោះមានដូចជា៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ រួមមាន៖
- នគរបាលជាត ០-៣ បឹងកេត
- អាស៊ីអឺរ៉ុប យូណាយធីត ១-១ អគ្គិសនីគម្ពុជា
- -ណាហ្គាវើល ៤-២ សូលទីឡូអង្គរ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ រួមមាន៖
- កងយោធពលខេមរភូមិន្ទ ១-១ អង្គរថាយហ្គឺរ
- គិរីវង់សុខសែនជ័យ ០-២ វិសាខា
- ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង។

សូមបញ្ជក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី៤ ជើងទី១ នេះ ក្រុមភ្នំពេញនៅតែបន្តឈរនៅលើកំពូលតារាងដដែល និងមាន ១០ពិន្ទុ បន្ទាប់ពីលេងបានស្មើជាក្រុមជើងឯកចាស់នៅក្នុងទឹកដីរបស់ខ្លួន ព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ១០ពិន្ទុដូចគ្នា នៅក្នុងលទ្ធផលផ្លូវការ ០-០ នាល្ងាចថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០៕