(ក្រុងតូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus បន្តរកបាន ៣ពិន្ទុដោយស្រួលក្នុងដីទៅលើគូប្រជែង Inter Milan ក្នុងលទ្ធផល ២-០ ដោយពុំមានអ្នកទស្សនាក្នុងកីឡដ្ឋាន Allian សូម្បីតែ ១នាក់ ដោយសារតែផ្ទុះ Covid-19 ខ្លាំងនៅ ប្រទេសអុីតាលី។

កីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey ជាអ្នករកបានគ្រាប់បើកឆាកនៅនាទីទី៥៤ មុនពេលមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធ Paulo Dybala នៅនាទី៦៧ ជាមួយ Padelli ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅនាទី៧៩ ដែលជាការយកឈ្នះលើកទី២ នារដូវកាលនេះនៅនៅ Serie A ជាមួយជើងទី១ ក៏បានយកឈ្នះ ២-១ ផងដែរ។

៣ពិន្ទុពីការប្រកួតបិទទ្វារកីឡដ្ឋាននេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Juventus បន្តនាំមុខកំពូលតារាង Serie A ត្រឹមតែ ១ពិន្ទុពីការទទួលបាន ៦៣ពិន្ទុគិត្រឹមសប្តាហ៍ទី២៦ នេះ គ្រាដែល Lazio ឈរនៅលេខ២ ដែលមាន ៦២ពិន្ទុ។

ទន្ទឹមគ្នានោះ លោក Vincenzo Spadafora រដ្មន្រ្តីក្រសួងកីឡានៃប្រទេសអុីតាលីបានថ្លែងថា ការប្រកួតទាំងឡាយនឹងមិនត្រូវពន្យារពេល តែតម្រូវឲ្យលេងបិទទ្វារ បើទោះបីជាមានប្រជាពលរដ្ឋអុីតាលីប្រមាណ ១៦លាននាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេក៏ដោយ ក្នុងនាមជាប្រទេសរីករាលដាលខ្លាំងនៃ Covid-19៕