(បរទេស)៖ ម៉ាសជារបាំងមុខដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារទៅកាន់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងជនដទៃទៀតដែលស្ថិតនៅទីសមរភូមិមុខ កំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសជម្ងឺឆ្លងកូរ៉ូណា។ ប៉ុន្តែទោះជាយ៉ាងណាក៏មានសំនួរចោទសួរ ថាតើម៉ាសមុខនេះនៅតែអាចបន្តបំពេញតម្រូវការការពារបានទាំងស្រុងដែរឬទេ ស្របទៅនឹងការរីករាលដាលនៃជំងឺនេះទៅកាន់ពិភពលោក?

ម៉ាសមួយប្រភេទដែលត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ត្រូវបានក្លាយទៅជាតម្រូវការចាំបាច់របស់មនុស្សគ្រប់ៗគ្ នាដោយសារបញ្ហាវត្តមាននៃវីរុសជម្ងឺកូរ៉ូណា ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។ ម៉ាសមានរូបរាងច្រើនបែបច្រើនសណ្ឋាន ដែលកំពុងត្រូវបានធ្វើការបញ្ចូនទៅកាន់ស្ទើរតែគ្រប់ទិសទីទាំងអស់ មិនត្រឹមតែប្រទេសចិននោះទេក្នុងនោះក៏មាន ខេត្តជាច្រើននៃប្រទេសចិន និងប្រទេសផ្សេងៗទៀតដូចជា ប្រទេសជប៉ុន និងប្រទេសកេនយ៉ាជាដើម ដើម្បីជាជំនួយក្នុងការទប់ស្កាត់នៃកំណើនវីរុសដែលបានកើនឡើង។ 

ម៉ាសជារបាំងការពារដល់លោកអ្នកជំនាញសិក្សាស្រាវជ្រាវ អំពីរោគរាតត្បាតនេះរហូតដល់លោកគ្រូពេទ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដទៃទៀត ដែលកំពុងនឹងជួយសង្រ្គោះយ៉ាងប្រថុយប្រថានពីរាល់កង្វល់អស់ទាំងនេះ ដែលកំពុងកើតឡើងនៅទីក្រុងវូហាន។ ប្រទេសចិនបានប្រើប្រាស់ធនធានម៉ាស ដើម្បីជាកម្លាំងក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងវីរុសជម្ងឺនេះ ដោយមួយចំណែកធំបានហោះហើរទៅកាន់មន្ទីរពេទ្យនៅទីក្រុងវូហាន ក្រោយត្រូវបានសាងសង់រួចក្នុងរយៈពេល ១០ថ្ងៃ។ មួយចំណេកផ្សេងទៀត​ក៏ត្រូវបានបញ្ចូនឲ្យប្រើប្រាស់ សម្រាប់បុគ្គលិកយោធារាប់ពាន់នាក់នៃយន្ដហោះដឹកជញ្ជូនអុី -២០។ ម្យ៉ាងវិញទៀតម៉ាសបំពេញទួនាទីទំហឹង ជាជំនួយទៅដល់ក្រុមការងារវេជ្ជសាស្រ្តជំនាញប្រមាណជា ៤១០០០នាក់ មកពីទូទាំងប្រទេស ដែលបានចុះប្រត្តិបត្តិការផ្ទាល់នៅឯខេត្តហ៊ូប៉ៃ។

ភាពវឹកវរអស់ទាំងនេះធ្វើឲ្យម៉ាសក្លាយជាតម្រូវការចាំបាច់ ចំពោះការប្រើប្រាស់របស់មនុស្សគ្រប់ទិសទីទាំងអស់។ ក្រុមហ៊ុននៃប្រទេសចិនមួយចំនួនដូចជា ក្រុមហ៊ុន foxconn និងក្រុមហ៊ុន sinopec បានជួយដោះស្រាយនូវកង្វះខាតមួយនេះ ដោយការបង្កើនបន្ថែមនូវវត្តមានម៉ាសឱ្យកាន់តែច្រើនឡើង។ ជាមួយគ្នានេះ​ក៏សង្កេតឃើញអត្រាធ្លាក់ចុះនៃកំណើនករណីវីរុសជម្ងឺនេះ ក៏កាន់តែកាត់បន្ថយ និងអ្នកជម្ងឺជាច្រើនបានធូរស្បើយច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែទោះជាយ៉ាងណាក្ដីដរាបណា អត្រាអ្នកជម្ងឺឆ្លងថ្មីនៅក្នុងពិភពលោក នៅតែកើតមានឡើងម៉ាសនៅតែបន្តជួយជាតម្រូវការផ្សេងៗទៀតចំពោះគ្នានឹងគ្នា។ ប្រទេស​ចិនក៏បានចូលរួមជាចំណែកក្នុងការបរិច្ចាគម៉ាស ទៅកាន់មន្ទីរផ្គត់ផ្គង់ឱសថស្ថានដទៃទៀត រួមទាំងប្រទេសមួយចំនួន ដែលរងផលប៉ះពាល់ដូចជាប្រទេសអុីរ៉ង់ និងប្រទេសកូរ៉េខាងត្បូងជាដើម។ វាអាចថាជាថេរវេលាដ៏គួរឲ្យខ្លាចមួយ។ ប៉ុន្តែគ្មានប្រទេសណា​ដែលចង់ឲ្យវាកើតមានឡើងនោះឡើយ ដូច្នេះគួរតែចូលរួមដោះស្រាយបញ្ហាមួយនេះទាំងអស់គ្នា ដោយពុំមានការរើសអើង និងខ្លាចរអារចំពោះគ្នានឹងគ្នានោះឡើយ។