(ភ្នំពេញ)៖ ថ្មីៗនេះ មានការផ្ទុះជាចម្ងល់ឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រ ក្រោយពីតារាចម្រៀងល្បីល្បាញ កញ្ញា អេដា បានចេញនូវបទ ចម្រៀងមួយបទដែលមានចំណងជើងថា «ជាអ្វីនឹងគ្នា» ដែលជាបទចម្រៀងដើមរបស់លោក ថេណា ដែលបានបញ្ចេញកាលពីឆ្នាំ ២០១៩ ខណៈដែលពេលកន្លងមក កម្រឃើញតារាចម្រៀងពីរដួងនេះ ច្រៀងបទតគ្នា ជាVersionប្រុស និងVersionស្រី ក្រៅពីបទOrinal song ដែលជាការនិពន្ធរបស់ខ្លួន និងក្រុមការងារនោះទេ។ យ៉ាងណាមិញ ក្រោយពីមានចម្ងល់ផ្ទុះឡើង ជាបន្តបន្ទាប់បែបនេះ តារាចម្រៀងកញ្ញា អេដា ក៏មិនបង្អង់យូរ នាងការបានចេញមុខបកស្រាយច្បាស់ៗថា មុននឹងនាងសម្រេចចេញនូវចម្រៀងមួយបទនេះ គឺនាងមិនបានលួចចម្លងពីម្ចាស់ដើម ដោយគ្មានការអនុញ្ញាតនោះទេ គឺមានការឯកភាពពីលោក ថេណា ដែលជាម្ចាស់បទ រួចមកហើយ។

ជាការពិតណាស់ ម្ចាស់បទ «ពីrនាក់បានហើយ» កញ្ញា អេដា បានចេញមុខនិយាយថា បទចម្រៀង «ជាអ្វីនឹងគ្នា» ដែលនាងបានបញ្ចេញមុននេះ គឺពិតជាបទដើមរបស់តារាចម្រៀង លោក ថេណា ប៉ុន្តែបទចម្រៀងរបស់នាងគឺជា Version ស្រីប៉ុណ្ណោះ ដោយនាងបញ្ជាក់ថា ហេតុផលដែលនាងហ៊ានចេញបទនេះ មិនមែនកូពីម្ចាស់ដើម ដោយគ្មានការអនុញ្ញាតនោះទេ ពោលគឺមានការផ្ដល់សិទ្ធិពីលោក ថេណា និងអ្នកពាក់ព័ន្ធក្នុងបទចម្រៀងនេះត្រឹមត្រូវ ដោយមិនមែនជាការចម្លងកម្មសិទ្ធិបញ្ញា ដោយគ្មានការផ្ដល់សិទ្ធទេ។

នាងបន្តទៀតថា បទនេះគឺជារសជាតិថ្មីសម្រាប់ទស្សនិកជន ជាពិសេសអ្នកគាំទ្រ ដែលនាងចេញបទ ឆ្លងឆ្លើយជាVersionស្រីជាមួយម្ចាស់ដើម ដែលជាតារាចម្រៀងOrinal songដូចគ្នា ហើយមុននឹងនាងយកមកច្រៀង អ្នករួមចំណែកក្នុងការផលិតបទនេះ ដូចជា លោក Kim Phon Sunny ម្ចាស់បទ លោក Tena និង លោក Noly សុទ្ធតែមានការឯកភាព។

យ៉ាងណាមិញ ទោះបីមិនមែនជាបទចម្រៀងថ្មីដែលជាការនិពន្ធឡើង ដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែ សម្រាប់បទ«ជាអ្វីនឹងគ្នា»របស់តារាចម្រៀងកញ្ញា អេដា ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន។

តោះចង់ដឹងថា ពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់នូវបទចម្រៀងមួយបទនេះ ទាំងអស់គ្នា៖