(ចិន)៖ ការផ្គត់ផ្គង់ឧបករណ៍គ្រឿងបន្លាស់រថយន្តបានបន្តការផលិតឡើងវិញម្ដងទៀត នៅឯភូមិភាគខាងត្បូងនៃខេត្តក្វាងទុង បើទោះជាស្ថិតក្រោមស្ថានភាពការផ្ទុះឡើងនៃមេរោគវីរុសកូវីត១៩ កំពុងតែបន្តនៅក្នុងប្រទេសក្ដី។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០នេះ។

ការផ្អាកបញ្ឈប់ផលិតកម្មមួយរយៈពេលកន្លងទៅនេះ បានបង្កឱ្យតម្រូវការធនធានគ្រឿងចក្ររបស់ទីផ្សារពិភពលោក ស្ថិតក្នុងស្ថានភាពយ៉ាប់យឺនយ៉ាងខ្លាំង ដោយសារកង្វះខាតពីការផ្គត់ផ្គង់របស់រោងចក្រប្រទេសចិន។ លោក ចាងស៊ីងឆាង អគ្គនាយករងនៃក្រុមហ៊ុនបច្ចេកវិទ្យាក្វាងទុងហួងតាយ បានឲ្យដឹងថា កម្រិតចំពោះការផលិត និងប្រាក់ចំណេញនាបច្ចុប្បន្ននេះ គឺមានការធ្លាក់ចុះច្រើនបើប្រៀបធៀបនឹងកាលពីឆ្នាំមុនៗ។ ប៉ុន្តែការវិនិយោគ ក្នុងកិច្ចការអភិវឌ្ឍនិងស្រាវជ្រាវក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បានបញ្ចប់ដោយភាពជោគជ័យ បូករួមជាមួយនឹងការលេចរូបរាងឡើងនូវចំនួនផលិតផលសរុបជាច្រើនត្រូវបានអភិវឌ្ឍន៍ និងមានការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះផងដែរ។

ជាមួយគ្នានេះផងដែរ ការធានាសុខសុវត្ថិភាពក៏នៅតែជាកត្តាសំខាន់ ដោយក្រុមហ៊ុនបានតម្រូវឲ្យកម្មករនៅតាមបណ្តាញការងារតាមផ្នែកទាំងអស់ ធ្វើការចន្លោះរយៈចម្ងាយយ៉ាងហោចណាស់មួយម៉ែត្រពីគ្នានឹងគ្ នាបូករួមទាំងការអនុវត្តវិធានការបង្ការទប់ស្កាត់ផ្សេងៗទៀតផងដែរ៕