(វ៉ាស៊ីនតោន)៖ អតីតកីឡាករចាំទីនៃក្លិប Everton និង Manchester United, Tim Howard បានប្រកាសពីការវិលចូលវិញ បន្ទាប់ពីចូលនិវត្តន៍ទើបតែបាន ៥ខែ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៩ មក។

កត្តាដែលជំរុញឲ្យបុរសវ័យ ៤០ឆ្នាំ ជនជាតិអាមេរិកសម្រេចចាកចេញពីការចូលនិវត្តន៍វិលមកលេងបាល់វិញបែបគឺ កត្តាសុខភាព និងភាពត្រេកត្រអាលចង់ឈ្នះរបស់លោក។

Howard បានថ្លែងប្រាប់ BBC ថា «ខ្ញុំចូលចិត្តលេងបាល់ និងការប្រកួតប្រជែង ដែលតែងតែជំរុញឲ្យរូបខ្ញុំនៅតែបន្តធ្វើវាបែបនេះ។ តាំងពីខ្ញុំចូលនិវត្តន៍ក្នុងខែតុលាមក រាងកាយរបស់ខ្ញុំហាក់មានភាពល្អប្រសើរឡើងវិញ និងភាពចង់ឈ្នះនៅតែបន្តជំរុញទឹកចិត្តខ្ញុំ»

គួររំលឹកផងដែរ Tim Howard ជាកីឡាករចាំទីអាមេរិក១រូបដែលលេងបាន ៤៩១ប្រកួត នៅ Premier League ទាំងក្នុងក្លិប Manchester United និង Everton នៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦ មុនពេលចំណាយពេល ៣ឆ្នាំលេងឲ្យក្លិបក្នុងស្រុក Colorado Rapids នៅក្របខណ្ឌ Major League Soccer និងប្រកាសចូនិវត្តន៍នៅទីនោះតែម្តង។

Howard បានកំពុងកាត់កំណត់ត្រាក្នុងនាមអ្នកចាំទី Save បាល់បានច្រើនបំផុតនៅ World Cup ដែលរូបគេធ្វើបានពេលអាមេរិក ប៉ះប៊ែលហ្ស៊ិកដែលជួយសង្រ្គោះបាន ១៥ដង កាលពី World Cup 2014 នៅប្រទេសប្រេស៊ីល៕