(ក្រុងឡុងដ៍)៖ បញ្ហារបួសសរសៃពួរជើងខាងឆ្វេង របស់កីឡាករខ្សែប្រយុទ្ធ Harry Kane នឹងជាសះស្បើយទាន់ពេលវេលា មុនព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា។

កីឡាករសញ្ជាតិអង់គ្លេស វ័យ ២៦ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «វាមានរឿងជាច្រើនបានកើតឡើងទាំងបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ តែខ្ញុំប្រាកដថា ខ្ញុំនឹងនៅទីនោះ (Euro 2020)។ នៅនេះខ្ញុំមិនទាន់ចេញហ្វឹកហាត់នៅលើទីលាននោះទេ តែខ្ញុំហ្វឹកហាត់នៅកន្លែង Gym ជារៀងរាល់ថ្ងៃ»

គួររំលឹកផងដែរថា Top scorers ក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur, Harry Kane បានរងរបួសសរសៃពួរ ជាទម្ងន់កាលពីអំឡុងប្រកួតទល់នឹងក្រុម Southampton នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលធ្វើឲ្យកីឡាកររកបានគ្រាប់ច្រើនជាងគេនៅ World Cup 2018 ខកខានប្រកួតជាច្រើនទាំងក្នុងក្លិប និងជម្រើសជាតិអង់គ្លេសរហូតដល់ពេលនេះ។

Kane ក៏អវត្តមានក្នុងប្រកួតអង់គ្លេសប៉ះអុីតាលី និងដាណឺម៉ាក នៃជំនួបមិត្តភាពអន្តរជាតិនាខែមីនា ឆ្នាំ២០២០ នេះផងដែរ ដោយសារបញ្ហារបួសជាមិនទាន់ពេល៕