(ចិន)៖  ក្រុមការងារវេជ្ជសាស្រ្តយោធារបស់ប្រទេសចិននៅទីក្រុងវូហាន ត្រូវបានទទួលការផ្តល់ជូននូវម៉ាសសន្លឹកការពារថែរក្សាស្បែកមុខ ដើម្បីចៀសវៀងកុំអោយមានការបន្សល់ស្លាកស្នាមពីការពាក់របាំងម៉ាស់មុខ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ម៉ាសសន្លឹកអស់ទាំងនេះមានមុខងារ ទប់ទល់នឹងការទទួលរងសម្ពាធពីបរិយាកាសខាងក្រៅ ការពាររមាស់ និងធ្វើឱ្យស្បែកសតឹងណែនមានសំណើម ដែលវាជាជំនួយក្នុងការយកចិត្តទុកដាក់ មើលថែទាំស្បែករបស់បុគ្គលិកពេទ្យទាំងអស់ ខណៈពេលពួកគេកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា៕