(ចិន)៖ ក្រុមគិលានុប្បដ្ឋាយិកា ៧នាក់ នៃមន្ទីរពេទ្យកុមារ វូហាន បានធ្វើការរៀបចំកម្មវិធី «វេនដ៏ពិសេសមួយដើម្បីចូលរួមអមដំណើរជាមួយនឹងកុមារ ១៥នាក់ ដែលបានឆ្លងវីរុសនេះ»។

ឪពុកម្តាយរបស់កុមារទាំងនេះត្រូវបានស្ថិតនៅដាច់ដោយឡែកពីគ្នា ឬអ្នកខ្លះទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ គិលានុប្បដ្ឋាយិកាក៏បានរៀបចំកាលវិភាគសម្រាប់ក្មេងៗ ដោយមានការចូលរួមសកម្មភាពតំហែទាំលំហាត់ប្រាណនាពេលព្រឹក និងធ្វើការសិក្សានាពេលរសៀល បន្ទាប់ពីទទួលការព្យាបាលហើយ៕