(ភ្នំពេញ)៖ កូនប្រុសរូបសង្ហាពីរនាក់របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ បានបង្កើតការចាប់អារម្មណ៍ជាច្រើន តាមរយៈ ការបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា «រាំឲ្យកៀក»។ តាមរយៈបទចម្រៀងមួយនេះ តារាប្រុសវ័យក្មេងទាំងពីររួមជាមួយនិងក្រុមរាំ បានបញ្ចេញសមត្ថភាពរាំយ៉ាងទាក់ទាញ ជាមួយស្ទីលប្លែកបែបយុវវ័យ។

ជាការកត់សម្គាល់ លោក សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានមហាជនសង្កេតឃើញថា កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសរាល់ពេលចេញទៅកម្មវិធីសិល្បៈនានា គឺមានទស្សនិកជនជាច្រើនគាំទ្រ តាមរយៈទេពកោសល្យសិល្បៈ បែបយុវវ័យដ៏ល្អ​របស់ពួកគេ។ ជាក់ស្តែង តាមរយៈស្នាដៃចម្រៀងថ្មី ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍នេះ កំពុងត្រូវបានមហាជនជាច្រើនចូលស្តាប់ជាបន្តបន្ទាប់ក្នុង Youtube ព្រោះបទនេះមានសាច់ភ្លេងថ្មី ធ្វើឲ្យទស្សនិកជនដែលបានស្តាប់​ ចង់រាំតាមតែម្តង។

ចង់ដឹងចម្រៀងនេះមានអត្ថន័យ និងពីរោះយ៉ាងណានោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖