(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្ត បន្ទាប់ពីយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ២-០ ហើយក៏ជាការបរាជ័យលើកទី២​ជាប់គ្នារបស់ក្រុមលោក Klopp ក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស ខណៈការប្រកួតនេះបានធ្វើឡើងនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅកីឡដ្ឋាន Stamford Bridge។

ក្រុមម្ចាស់ផ្ទះ Chelsea ដែលមានការដឹកនាំដោយលោក Frank Lampard រកបានគ្រាប់បាល់ជ័យជម្នះ ២គ្រាប់ដែលធ្វើបានដោយខ្សែប្រយុទ្ធ Willian នៅនាទី១៣ និងខ្សែបម្រើ Ross Barkley នៅនាទី៦៤ គ្រាដែលពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ក្រុមតោខៀវបានឈ្នះលើកចុងក្រោយនៅរដូវកាល ២០១៧-២០១៨ ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

សម្រាប់ក្រុមលោក Klopp ដែលមានរហស្សនាម «ហង្សក្រហម» ក៏ជាក្រុមដែលបានឈ្នះពានរង្វាន់នេះបានចំនួន ៧លើកមកដែរ និងលើកចុងក្រោយនៅរដូវកាល ២០០៦-២០០៧ ហើយបច្ចុប្បន្នក្រុមនេះ បានកំពុងតែឈរលើកំពូលតារាង Premier League ដែលមានភាគរយច្រើនក្នុងលើកពានលីគកំពូលឆ្នាំនេះ៕