(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវា «វប្បធម៌ជាតិ៣មីនា» លើកទី២២ រំដួលលិចទឹក ដែលមហាជនស្គាល់ថា ជាតារាមួយរូបនិយម​បង្ហាញស្នាដៃច្នៃសម្លៀកបំពាក់ម៉ូតថ្មីៗ ប្លែកនោះ បានបង្ហាញឈុតមួយ មានឈ្មោះថា រំដួលសហ័សសម័យ(ផ្កានិងស្លឹករំដួលស្រស់)។ ឈុតនេះគឺច្នៃចេញពីផ្កាតំណាងប្រទេសកម្ពុជា គឺផ្ការំដួល (ផ្កានិងស្លឹករំដួលស្រស់)មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។

រំដួលលិចទឹក បានឲ្យដឹងតាមរយៈសំណេរលើបណ្តាញសង្គមថា សម្រាប់ឈុតមួយនេះ គឺចំណាយផ្ការំដួលអស់មួយគីឡូ ដោយកាលណោះ នាងជិះទៅខេត្តសៀមរាប គាប់ជួនឃើញបងប្អូននៅទៅនោះមានលក់ផ្កា ក៏ឈប់ទិញឲ្យយកមកច្នៃមួយមួយឈុតនេះ ដែលដាក់ឈ្មោះថា «រំដួលសហ័សសម័យ» តែម្តង។

គួរជម្រាបថា រំដួងលិចទឹក ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់មួយរូប ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ជាពិសេសស្នាដៃរបស់នាង គឺមានការគាំទ្រខ្លាំងតែម្តង។ ក្រៅពីច្នៃម៉ូតសម្រាប់ខ្លួនឯងហើយនោះ រំដួលលេចទឹកក៏បានបញ្ចេញស្នាដៃ ច្នៃឈុតតំណាងជាតិ សម្រាប់បវរកញ្ញាកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ៕