(ភ្នំពេញ)៖ ការប្រកួតប្រជែងដណ្តើម ៣ពិន្ទុត្រូវបានបន្តចូលដល់សប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ដែលមានគូប្រកួតយ៉ាងជក់ចិត្ត​រវាងការជួបគ្នារបស់ក្រុមកំពូលតារាងបណ្តោះអាសន្នភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅកីឡដ្ឋាន RSN ក្នុងរាជធានីភ្នំពេញ។

ការប្រកួតក្នុងសប្តាហ៍ទី៤ ជើងទី១ នេះដែលមាន ១៣ក្រុមក្នុងលីគកំពូលកម្ពុជា ឆ្នាំនេះ មិនមានការប្រកួតរបស់ក្រុមយុវជនបាទី U18ឆ្នាំនោះ ដោយត្រូវសម្រាករង់ចាំការប្រកួតនៅសប្តាហ៍ទី៥ វិញដោយហេតុមានតែ ១៣ក្រុម ហើយការប្រជែងដែលតែងតែធ្វើឡើងរៀងរាល់ចុងសប្តាហ៍នៅថ្ងៃសៅរ៍-អាទិត្យ ក៏មានការជួបគ្នាដូចជា៖

សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី៤ នាថ្ងៃសៅរ៍ ទី៧ ខែមីនា រួមមាន៖
១៖ នគរបាលជាតិ ប៉ះបឹងកេត
២៖ អាស៊ីអឺរ៉ុប យូណាយធីត ប៉ះអគី្គសនីកម្ពុជា
៣៖ ណាហ្គាវើលដ៏ ប៉ះសូលទីឡូអង្គរ។

ការប្រកួតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ រួមមាន៖
១៖ ភ្នំពេញក្រោន ប៉ះព្រះខ័នរាជស្វាយរៀង
២៖ គីរីវង់សុខសែនជ័យ ប៉ះវិសាខា
៣៖ កងយោធពលខេមរភូមិន្ទ ប៉ះអង្គរថាយហ្គឺរ៕