(ក្រុងតូរីន)៖ ក្រុមបាល់ទាត់ Juventus បានលុបចោលការហ្វឹកហាត់ក្នុងក្រុមទាំងអស់ បន្ទាប់ពីក្រុមយុវជន U23 បានប្រកួតទល់នឹង Pianese ដែលមានសមាជិកឆ្លងមេរោគ COVID-19 កាលពីពេលកន្លងទៅនៅក្នុងកម្រិតលីគអុីតាលី Serie C ដែលមានសមាជិក ៣រូប និងអ្នកចាត់ការបានធ្វើតេស្តវិជ្ជមានចំពោះវីរុស។ នេះបើតាមការចេញផ្សាយដោយ The sun នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

តែបើតាមការឲ្យដឹង វាមិនទាន់មានសមាជិកក្រុម Juventus ណាម្នាក់មានចេញនៅរោគសញ្ញាចំពោះវីរុស COVID-19 នោះទេ ក៏ប៉ុន្តែសមាជិកក្រុមទាំងអស់ត្រូវសម្រាកក្នុងផ្ទះរហូតដល់ថ្ងៃទី៨ ខែមីនា បន្ទាប់ពីមានការហាមឃាត់ក្នុងការហ្វឹកហាត់ រួមទាំងកីឡាករ Cristiano Ronaldo ទៀតផង។ ការហាមឃាត់នេះត្រូវបន្តរហូតដល់ថ្ងៃប្រកាសជាដំណឹងរបស់ពួកគេ បន្ទាប់ពីបានពន្យារពេលប្រកួតជាមួយក្រុម Inter Milan នោះ។

បើតាមការឲ្យដឹងបច្ចុប្បន្នប្រទេសអុីតាលី មានអ្នកឆ្លងខ្លាំងនៅតំបន់អឺរ៉ុប ដែលមានជាង ១,១២៨ករណី និងមានអ្នកស្លាប់ ២៩នាក់ ខណៈការប្រកួតកីឡាធំៗមួយចំនួនត្រូវបានលុបចោល។

បច្ចុប្បន្នក្រុមបាល់ទាត់ Pianese ដាកឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្វើការត្រួតពិនិត្យជុំវិញមេរោគនេះ ខណៈក្រុមគ្រូពេទ្យក៏បានធ្វើការតាមដាន់យ៉ាងយកចិត្តទុកដាក់ទៅលើកខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo និងរួមក្រុមហើយអ្នកគ្រប់គ្រងក្រុមនាទីក្រុងតូរីនបានបន្តថា សម្រាប់ស្ថានភាពនេះត្រូវបានត្រួវពិនិត្យជាខ្លាំង និងបានប្រាប់ទៅកីឡាករឲ្យលាងដៃជាប្រចាំជាមួយសាប៊ូ។

មកទល់ពេលនេះព្រឹត្តិការណ៍កីឡាជាច្រើនបានផ្អាកជាបណ្ដោះអាសន្ន ខណៈអ្នកឆ្លងមេរោគកើនដល់ជាង ១ពាន់នាក់ និងអ្នកស្លាប់ក៏បានកើនឡើងផងដែរដោយសារមេរោគ Covid-19 នេះ៕