(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង ១៣ នោះមានដូចជា៖
ការប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
- អគ្គិសនីកម្ពុជា ២-០ យុវជនបាទី
- បឹងកេត ១-១ ណហ្គាវើល
- ភ្នំពេញក្រោន ៦-0 អាស៊ីអឺរ៉ុប យូណាយធីត។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ រួមមាន៖
- អង្គរថាយហ្គឺរ ២-០ គិរីវង់សុខសែនជ័យ
- វិសាខា ៧-១ សូលទីឡូអង្គរ
- ព្រះខ័នរាជស្វាយរៀង ២-០ កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី៣ នេះ ក្រុមភ្នំពេញក្រោននៅតែបន្តឈរលើកំពូលតារាងដដែល និងមាន ៩ពិន្ទុ បន្ទាប់ពីបានយកឈ្នៈក្រុមអាស៊ីអឺរ៉ុប យូណាយធីត ដែលឈរនៅចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ នៅក្នុងលទ្ធផល ៦-០៕