(ម៉ាឌ្រីដ)៖ ក្រុមអ្នកមាន Real Madrid រកបាន ៣ពិន្ទុក្នុងដី ដើម្បីឡើងទៅគ្រប់គ្រងតំណែងកំពូលតារាង La Liga ជាបណ្តោះអាសន្នវិញក្នុងសប្តាហ៍ទី២៦ ជើងទី២ នេះ បន្ទាប់ពីគូប្រជែងដែលជាក្រុមការពារជើងឯក FC Barcelona ក្នុងលទ្ធផល ២-០ នៃជំនួបដែលត្រូវបានគេឲ្យឈ្មោះថា «El Clasico»។

កីឡាករ Vinicius Junior ជាអ្នករកបានគ្រាប់ទី១ ឲ្យ Real Madrid នៅនាទីទី៧១ មុនពេលមិត្តរួមក្រុម Mariano រកបានគ្រាប់ទី២ នៅនាទីទី៩០+២ នៅកីឡដ្ឋាន Santiago Bernabeu ក្រោយពេលជើងទី១ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ នៅតំបន់ Catalan របស់ក្លឹបអ្នមានបុណ្យកាលពីខែធ្នូ ឆ្នាំ២០១៩។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមអធិរាជស Real Madrid រកបាន ៥៦ពិន្ទុឡើងទៅឈរនៅកំពូលតារាង La Liga វិញ រុញ Barcelona ដែលមាន ៥៥ពិន្ទុធ្លាក់មកឈរលេខ២ វិញ ហើយក៏ជាការផ្តល់មេរៀនចាញ់លើកទី៥ ដល់ក្រុមរបស់ Lionel Messi នារដូវកាលឆ្នាំ២០១៩-២០២០ នេះផងដែរ៕