(ចិន)៖ នារយៈពេលពីរខែកន្លងមកនេះ យើងសង្កេតឃើញថា នៅតាមតំបន់នានាទូទាំងខេត្តពេញផ្ទៃនៃប្រទេសចិនទាំងអស់ គឺសុទ្ធសឹងតែសង្វាតក្នុងកិច្ចការពារចូលរួមចំណែកទប់ទល់ ប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណា ដែលអាចកើតមានក្នុងតំបន់របស់ខ្លួន ស្របពេលជាមួយគ្នានឹងការជួយឧបត្ថមផ្ដល់ជាជំនួយយ៉ាងច្រើន ទៅកាន់តំបន់នៃខេត្ត ហ៊ូប៉ី និងតំបន់ដ៏ទៃទៀត ដែលជាប្រភពកំពុងរុករានពីជម្ងឺនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

តំបន់ឆុងហ័រ ភូមិភាគខាងជើងនៃទីក្រុងគ័ងចូវ ដែលជាទីតាំងពោរពេញទៅដោយទេសភាពបៃតងខៀវស្រងាត់នោះ វាក៏ជាកន្លែងកំសាន្តសម្រាប់សម្រាកលំហែកាយនាឱកាសថ្ងៃឈប់សម្រាកនានា បានអមជាមួយនឹងកូនភ្នំធំទូលាយ ដែលអាចជាកន្លែងសម្រាប់ធ្វើការងារកសិកម្ម ប្រមូលផលបានយ៉ាងល្អប្រសើរ។ តំបន់នេះក៏ត្រូវបានឲ្យដឹងថា ជាទីតាំងឧទ្យានបច្ចេកវិទ្យាមួយ ដែលបានចូលរួមចំណែកធ្វើការបរិច្ចាគដល់មន្ទីរពេទ្យនៅហ៊ូប៉ីដូចគ្នា។

អាជីវកម្មមួយចំនួននៅឯតំបន់ឆុងហ័រ ក៏កំពុងនឹងធ្វើការចូលរួមក្នុងកម្មវិធី សម្រាប់បង្ការទប់ស្កាត់ការរីករាលដាលពីជម្ងឺនេះមកកាន់តំបន់របស់ខ្លួនដូចជា រួមបញ្ចូលចំពោះការផ្តល់ជាផ្លែឈើ និងបន្លែស្រស់ៗ ស្ថិតក្នុងតម្លៃសមរម្យសម្រាប់អតិថិជន និងមានជាសេវាកម្មដឹកជញ្ចូនចែកចាយផ្ទាល់ដល់កន្លែងផងដែរ។ ជាមួយ​គ្នានេះដែរ ក្រុមហ៊ុនដែលធ្វើការផលិតថ្នាំសំលាប់មេរោគ ក៏បានត្រលប់មកធ្វើការសារជាថ្មីវិញម្ដងទៀត ដើម្បីផលិត និងធ្វើការដឹកជញ្ជូន ព្រមទាំងមានគម្រោងឧបត្ថមជាអំណោយនូវគ្រឿងបរិក្ខារអស់ទាំងនោះ ទៅកាន់ទីតាំងតំបន់ភូមិភាគកណ្ដាលនៃប្រទេសចិន៕