(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មថោន អ្នកនាង មាស សុខសោភា នៅតែរក្សាបាន ក៏ដូចជាបន្តតំណែងជា ជាទូតសុឆន្ទៈរបស់ផលិតផលមួយ ដែលជាប្រភេទអាហារសុខភាព Fiber Synovy ខណៈដែលកំពូលតារាចម្រៀងរូបនេះ បានក្លាយជាតំណាងឲ្យផលិតផលថែរក្សាសម្រស់មួយនេះ តាំងពីដើមខែមិនា ឆ្នាំ២០១៩មកម្ល៉េះរហូតមកទល់ពេលនេះគឺមានរយៈពេលជិតមួយឆ្នាំ។

តារាចម្រៀងអ្នកនាង មាស សុខសោភា បានបង្ហាញពីអារម្មណ៍រំភើប ដែលនាងត្រូវបានក្រុមហ៊ុនបន្ត តំណែងជាដៃគូសហការ និងជាទូតសុឆន្ទៈ តំណាងផលិតផលមួយនេះ។ នាងថា រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើអោយនាងមានសាច់ភ្លឺ ស្អាត និង មានសុខភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើអោយនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ។ នាងប្រកាសណែនាំអោយប្រើប្រាស់ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ នាងកញ្ញាក៏ប្រកាសថានេះ គឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលនាងធ្លាប់ប្រើប្រាស់។

ដោយឡែក យោងតាមការបញ្ជាក់របស់អគ្គនាយិកា និងនាយកគ្រប់គ្រងផលិតផលអាហារសុខភាព Fiber Synovy បានអះអាងថា តារាចម្រៀង មាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador ឬ ជាទូតសុឆន្ទៈរបស់ផលិតផលមួយនេះ ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតដែលមានទីផ្សារឈរជើងទៅហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវការផលិតផល Fiber Synovy ដោយមានតំណាងចែកចាយជាច្រើនចូលរួមច្រើនកុះករ។

លោកស្រី តាន់ ម៉ីលីញ នាយិកាក្រុមហ៊ុន food import & Export បានប្រកាសជាសាធារណៈថា មាស សុខសោភា បានក្លាយជាទូតសុឆន្ទៈ របស់ផលិតផល Fiber Synovy តាំងពីខែមីនា ក្នុងឆ្នាំ២០២០ ម្លេះ ដោយរយៈពេលដែលនាងបំពេញការងារ នាងជាអ្នកប្រើប្រាស់ផលិតផលស្បែកស្អាត និងសម្រករាងដ៏ល្បីរបស់ប្រទេសថៃ ដែលមានការទទួលពីក្រសួងសុខាភិបាលថៃ និងកម្ពុជា នេះផងដែរ ដើម្បីអោយកញ្ញា ក្មេងជាងវ័យ និងស្រស់ស្អាតពីខាងក្នុង និង ថែរក្សារាងរបស់នាងអោយនៅតែស្វែល។ លោកស្រីបន្តថា មាស សុខសោភា គឺជាតារាល្បី និងមានការងារច្រើន ដែលតម្រូវអោយនាងទទួលទានពេលយប់ ប៉ុន្តែអាហារយប់ដែលធ្វើអោយធាត់ទាំងនោះ មិនធ្វើអោយនាងប្រែប្រួលរាងស្អាតទេ ដោយសារតែនាងប្រើFiber សម្អាតជាតិពុល និង ថែរក្សារាងជាប្រចាំ។ អ្នកស្រីប្រកាសអោយ កញ្ញា មាស សុខសោភា បន្តតំណែងជាទូតសុឆន្ទៈនេះ ដោយមិនកំណត់ ដោយកញ្ញា មិនត្រឹមតែជា Brand Ambassador ប៉ុណ្ណោះទេ កញ្ញាក៏ជាដៃគូសហការរបស់ក្រុមហ៊ុនផងដែរ។

លោក ហោ សុខរ៉ា ជា សហនាយក ឬ CEO ប្រចាំក្រុមហ៊ុនផងដែរ បញ្ជាក់ថា ដោយសារតែភាពល្បីល្បាញរបស់ Fiber Synovy នៅលើទីផ្សារចាប់តាំងពីកញ្ញា មាស សុខសោភា មកធ្វើជាតំណាង ទើបក្រុមហ៊ុនសម្រេចយកថ្ងៃ២៨ កុម្ភៈ ជាថ្ងៃសម្ពោធផលិតផលម៉ាកនេះ ស្របពេលដែលក្រុមហ៊ុន ក៏រកបានអ្នកចែកចាយឆ្នើមជាមេក្រុមរហូតដល់ជាង៧០នាក់ និងតំណាងចែកចាយតូចៗជាច្រើនរយនាក់ នៅទូទាំងប្រទេស៕