(សេអ៊ូល)៖ ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង មានការកើនឡើងជាបន្តបន្ទាប់ បើគិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ចំនួនអ្នកឆ្លងមានរហូតដល់ទៅ ២,៩៣១ ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ តារាកូរ៉េជាច្រើន បានសម្រុកបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងការចម្លងដ៏សាហាវនៃមេរោគ COVID-19 នេះ។

ខាងក្រោមនេះ គឺជាឈ្មោះ និងចំនួនទឹកប្រាក់ របស់តារាកូរ៉េ ដែលបានចូលរួមបរិច្ចាគប្រាក់ ដើម្បីប្រយុទ្ធប្រឆាំង COVID-19៖

១. តារាសម្តែងស្រី Jeon Ji Hyun បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២. តារាចម្រៀងប្រុស Lay សមាជិកក្រុម EXO បានបរិច្ចាគទឹកប្រាក់ ២០លានវ៉ុន

៣.តារាចម្រៀងប្រុស Zico បានបរិច្ចាគទឹកប្រាក់ ៦០លានវ៉ុន

៤. តារាចម្រៀងប្រុស Chanyeol សមាជិកក្រុម EXO បានបរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន

៥. តារាសម្តែងប្រុស Kim Soo Hyon បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៦. តារាសម្តែងប្រុស Lee Jong Suk បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន​

៧. តារាចម្រៀងស្រី Wendy សមាជិកក្រុម Red Velvet បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៨. តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៩. តារាចម្រៀងស្រី Irene សមាជិក្រុម Red Velvet បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

១០. តារាចម្រៀងស្រី Seulgi, Joy និង Yeri សមាជិកក្រុម Red Velvet
បានបរិច្ចាគទឹកប្រាក់រួមគ្នាចំនួន ៣០លានវ៉ុន

១១. តារាចម្រៀងប្រុស Yunho សមាជិកក្រុម TVXQ បានបរិច្ចាគទឹកប្រាក់ ៣០លានវ៉ុន

១២. តារាចម្រៀងស្រី Naeun សមាជិកក្រុម APINK បានបរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន

១៣. ផលិតកម្ម SM បានបរិច្ចាគ ៥០០លានវ៉ុន

១៤. តារាចម្រៀងប្រុស Kang Daniel បានបរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន

១៥. តារាចម្រៀងប្រុស Suga សមាជិកក្រុម BTS បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

១៦. អ្នកដឹកនាំរឿង «Parasite» លោក Bong Joon Ho បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

១៧. តារាចម្រៀងប្រុស JB សមាជិកក្រុម GOT7 បានបរិច្ចាគទឹកប្រាក់ ១០លានវ៉ុន

១៨. តារាចម្រៀងស្រី IU បរិច្ចាគទឹកប្រាក់ ២០០លានវ៉ុន

១៩. តារាសម្តែងស្រី Park Shin Hye បរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន

២០. លោក Seo Jang Hoon បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២១. តារាស្រី Kim Yuna និងអ្នកគាំទ្រ បានបរិច្ចាគទឹកប្រាក់ ១៨៥លានវ៉ុន

២២. តារាសម្តែងស្រី Son Ye Jin បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២៣. តារាសម្តែងប្រុស Song Joon Ki បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២៤. តារាប្រុស Kim Yohan បានបរិច្ចាគ ១០លានវ៉ុន

២៥. តារាចម្រៀង និងជាតារាសម្តែងស្រី Suzy បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២៦. តារាចម្រៀងស្រី Hyeri សមាជិកក្រុម Girl’s Day បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

២៧. តារាចម្រៀងប្រុស Cha Eunwoo សមាជិកក្រុម ASTRO បានបរិច្ចាគទឹកប្រាក់ ៣០លានវ៉ុន

២៨. តារាសម្តែងប្រុស Gong Yoo, តារាសម្តែងស្រី Park Bo Young និង តារាសម្តែងប្រុស Jung Woo Sung បានបរិច្ចាគទឹកប្រាក់រួមគ្នាចំនួន ១០០លានវ៉ុន

២៩. តារាសម្តែងស្រី Shin Min Ah បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៣០. ពិធីករលោក Yoo Jae Suk បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៣១. តារាចម្រៀងប្រុស Taeyang សមាជិកក្រុម BIGBANG បានបរិច្ចាគទឹកប្រាក់ ៦០លានវ៉ុន

៣២. តារាសម្តែងស្រី Kim Go Eun បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៣៣. តារាចម្រៀងប្រុស Eunhyuk សមាជិកក្រុម Super Junior បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន

៣៤. ផលិតកម្ម JYP បានបរិច្ចាគទឹកប្រាក់ ៥០០លានវ៉ុន

ក្រៅពីនេះ នៅមានសិល្បករ-សិល្បៈការិនីកូរ៉េជាច្រើនរូបទៀត ដែលបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 នេះ៕